×

ក្រសួង​អនុញ្ញាត​ឱ្យ​រោងភាពយន្ត សារមន្ទីរ និងរោងសម្ដែង​សិល្បៈ​ទូទាំង​ប្រទេស បើកឡើងវិញ​ចាប់ពី​ថ្ងៃទី១៨វិច្ឆិកាតទៅ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការចូល ទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈនៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឱ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត។

ក្រសួង ជូនដំណឹងនេះដល់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តាមបណ្តាខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្ដែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង