×

ឆ្នាំងណា​គ្រប​ហ្នឹងមែន! ប្តីដឹកប្រពន្ធ​មកហាងបោកគក់​ដោយ​ប្រមូល​សម្លៀកបំពាក់​បាន​មួយថង់ធំ

ម៉ាឡេស៊ី៖ កាលពីរសៀលម៉ោងប្រហែល៤:៤៦នាទីថ្ងៃទី១៦ ខែវិច្ឆិកានេះ កាមេរ៉ាសុវត្ថិភាពនៅហាងបោកគក់មួយកន្លែងក្នុងស្រុក Kota Bharu បង្ហាញសកម្មភាពរបស់ប្តីប្រពន្ធមួយគូ សហការគ្នាចូលលួចសម្លៀកបំពាក់ដែលអ្នកស្រុកទីនោះបានយកទៅបោកគក់នៅហាងបោកអ៊ុតមួយកន្លែង។

យោងតាមកាមេរ៉ាសុវត្ថិភាពបានឱ្យឃើញថា ប្តីដឹកប្រពន្ធ និងកូនតូចជិះម៉ូតូមកឈប់មុខហាងបោកគក់មួយកន្លែង ពេលទៅដល់ទីនោះ ប្រពន្ធបានប្រគល់កូនឱ្យប្តី រីឯខ្លួនក៏ដើរចូលក្នុងហាងបោកគក់ និងទាញថង់ធំមួយសំដៅទៅម៉ាស៊ីនបោកគក់២គ្រឿង និងប្រមូលសម្លៀកបំពាក់ពីក្នុងម៉ាស៊ីនបានមួយថង់ធំ ប៉ុន្តែដោយសារមានរថយន្តមួយគ្រឿង បានមកដល់ ទើបជនសង្ស័យ បានដើរចេញ រួចជិះទៅបាត់ដោយសុវត្ថិភាព។

ទោះជាយ៉ាងណា ម្ចាស់ហាងបានប្តឹងសមត្ថកិច្ច ដែលពេលនេះករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតតាមមាត្រា៣៧៩នៃក្រមព្រហ្មទណ្ឌផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង