×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

សូមត្រៀម​និង​ប្រុងប្រយ័ត្ន! ទឹកស្ទឹងព្រែកត្នោត កំពុង​ហក់ឡើង​សាជាថ្មី

ភ្នំពេញ៖
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃស្ទឹងព្រែកត្នោតសាជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។

ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី លោករដ្ឋមន្ត្រី បានបញ្ជាដល់គ្រប់មុខព្រួញទាំងអស់ធ្វើសកម្មភាពអស់រយៈពេល៣ថ្ងៃមកហើយក្នុងការតាមដានត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅនិងប្រើគ្រឿងចក្រដឹកជញ្ជូនដីចាក់បំពេញបន្ថែមពង្រឹងសាជាថ្មីនៅចំណុចមួយចំនួនដែលបាត់បង់ដីពង្រឹងកម្ពស់ទំនប់នាពេលជំនន់កន្លងមក។

រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានភាពនៅទំនប់៧មករា៖ ទឹកមានកម្ពស់ ៥,០៥ម៉ែត្រ, ទឹកហូរលើទំនប់បង្ហៀរ ០,២៥ម៉ែត្រ។ រីឯស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពីកម្ពស់ ១,១០ម៉ែត្រ ទៅ១,៤០ម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង