×

បង្ហាញ​លេខទូរសព្ទ​សម្រាប់​ប្រជាពលរដ្ឋ​ផ្តល់ព័ត៌មាន​ទាន់ហេតុការណ៍​ផ្សេងៗ​ក្នុងអំឡុងពេល​ឈប់សម្រាក​ពីធីបុណ្យអុំទូក

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញលេខទូរសព្ទ សម្រាប់ទាក់ទង និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ ក្នុងករណីមានបទល្មើស ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬករណីវង្វេងបាត់មនុស្ស ជាដើម។

រយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃបុណ្យអុំទូកទី១ បានបញ្ជាក់ថា ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការទាក់ទងមកសមត្ថកិច្ចភ្លាមៗក្នុងករណីមានបទល្មើស ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬករណីវង្វេងបាត់មនុស្ស សម្រាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ។

ចំពោះកម្លាំងដែលត្រូវប្រចាំការនៅថ្ងៃឈប់សម្រាកបុណ្យអុំទូក៣ថ្ងៃនេះ បានបែងចែកជា៣ក្រុមគឺ ក្រុមទី១ មានលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ដែលមានលេខទូរស័ព្ទ ០១២ ៨២២ ៨២២, លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ដែលមានលេខទូរស័ព្ទ ០១២ ៣១០ ៤៨៨, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ដែលមានលេខទូរស័ព្ទ ០១២ ២៨២ ០២០។

សម្រាប់ក្រុមទី២ ប្រចាំការនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ដែលមានលេខទូរស័ព្ទ ០១២ ២៦៦ ៧៧៧, លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងដែលមានលេខទូរស័ព្ទ ០១២ ៨១៨ ១៨១, លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ដែលមានលេខទូរស័ព្ទ ០៧៨ ៣៥៧ ៧៧៧។

សម្រាប់ក្រុមទី៣ ដែលត្រូវប្រចាំការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមាន លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ដែលមានលេខទូរស័ព្ទ ០១២ ៩៦៦ ៤៩៩, លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ដែលមានលេខទូរស័ព្ទ ០១២ ៤៧៥ ៧៥៧, លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ដែលមានលេខទូរស័ព្ទ ០១៧ ៧៥៦ ៧៨៩។

សូមបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក មានរយៈពេល៣ថ្ងៃ នឹងឈានមកដល់នៅថ្ងៃទី១៨ ១៩ ២០ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្រាប់ឆ្នាំនេះមិនមានការប្រារព្ធពិធីបុណ្យអុំទូកដូចសព្វមួយដងទេ ដោយរាជរដ្ឋាភិបាលមានការបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តែរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានឈប់សម្រាកពីការងារ និងអាចធ្វើដំណើរកម្សាន្តបាន តែត្រូវគោរព និងអនុវត្តឱ្យបានដាច់ខាតនូវវិធានរបស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង