×

ណែនាំ​កន្លែង​កម្សាន្តមួយ​នៅ​ចម្ការ​ផ្កាឈូករ័ត្ន នាទឹកដី​ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ចម្ការផ្កាឈូករ័ត្ន (OBT) ជារមណីយដ្ឋានថ្មីមួយកន្លែងដែលបានអង្រួនអារម្មណ៍អ្នកទេសចរទីជិតឆ្ងាយមកលេងកម្សាន្ត នៅទីនេះយ៉ាងច្រើនកុះករ។

ដោយសារតែមានទេសភាពស្រស់ស្អាត និងផ្ទៃដីធំល្វឹងល្វើយពោរពេញទៅដោយផ្កាឈូករ័ត្នដែលបានបង្កើតភាពទាក់ទាញ និងភាពស្រស់ស្អាតពេញចម្ការ ជាមួយនិងទិដ្ឋភាពនៃការក្រេបលំអងរបស់សត្វឃ្មុំ ដែលមើលទៅធ្វើឱ្យភ្ញៀវមានអារម្មណ៍ថា ស្រស់ស្រាយបំបាត់នូវទុក្ខកង្វល់ពេលទៅដល់ទីនោះ។

ចម្ការផ្កាឈូករ័ត្ន (OBT)ស្ថិតក្នុងភូមិជីរោទ៍ក្រោម ឃុំជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចម្ការផ្កាឈូករ័ត្ន (OBT) មានចម្ងាយប្រមាណ ៤៧គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ស្ពានគីហ្សូណាខេត្តកំពង់ចាម។ ក្នុងចម្ងាយប្រមាណ ៤១គីឡូម៉ែត្រទៅទីរួមខេត្ត យើងនឹងមកដល់ផ្លូវលេខ៣០៨ ដែលជាផ្លូវបំបែកនៅត្រង់គល់ស្ពានគីហ្សូណាដែលផ្លូវនោះស្ថិតនៅខាងឆ្វេងដៃ រួចយើងបន្តដំណើរតាមផ្លូវលេខ៣០៨ ប្រមាណជា ៦គីឡូម៉ែត្រទៀត យើងនឹងទៅដល់ទីតាំងនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង