×

ម្នាក់ៗ​យល់ច្រលំ​ថា Joanne កំពុង​ពពោះ​កូនទី៣ ពេលនេះ​នាង​បញ្ជាក់ច្បាស់ៗ​បែបនេះ

សិង្ហបុរី៖ មួយរយៈមុនដោយសារតែរូបមួយសន្លឹកមានគ្នាតែ៤នាក់ តែតារាស្រី Joanne Peh បានសរសេរថា សួស្តីពីយើងទាំង៥ បានធ្វើឱ្យអ្នកគាំទ្រនាងមួយចំនួនស្មានតែនាងកំពុងពពោះកូនទី៣ ប៉ុន្តែក៏មានអ្នកមួយចំនួនបានលើកឡើងថា តារាស្រីរូបនេះចង់សំដៅលើរូបតុក្កតាលើសម្បកទូរសព្ទនាងប៉ុណ្ណោះ។

ដើម្បីស្រាយចម្ងល់ដល់អ្នកគាំទ្រ និងសារព័ត៌មានដែលខំទាក់ទងទៅនាងបញ្ជាក់នោះ ពេលនេះ Joanne បានចែករំលែករូបមួយសន្លឹកទៀតនៅលើបណ្តាញសង្គមរបស់នាងថ្ងៃនេះថា “សួស្តីពីយើងទាំង២ តើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ឃើញឬនៅពេលនេះ?”

Joanne បានបញ្ជាក់ថា សម្បកទូរសព្ទនេះគឺជារូបតុក្កតា Mulan ដែលកូនស្រីរបស់នាងជាអ្នករើសឱ្យ កូនស្រីរបស់នាងចូលចិត្តតួអង្គ Mulan ខ្លាំងណាស់ ហើយមួយរយៈមុននាងតែងតែស្តាប់រឿងនិទានតុក្កតាមួយនេះរៀងរាល់យប់មុនពេលចូលគេងទៀតផងដែលធ្វើឱ្យ Joanne ត្រូវនិទានឱ្យស្តាប់ម្តងហើយម្តងទៀតរៀងរាល់យប់។

ទោះជាយ៉ាងណាក៏ដោយ ពេលនេះកូនស្រីរបស់តារាស្រីរូបនេះបានប្តូររឿងនិទានថ្មីហើយ ដែលបានធ្វើឱ្យ Joanne ធូរចិត្តដោយមិនចាំបាច់និទានរឿងតែមួយដដែលៗច្រើនដងបន្តទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង