×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

Shawn Mendes និង Camila Cabello ប្រកាស​ចែកផ្លូវគ្នា​ជា​ផ្លូវការ

អាមេរិក៖ ម្ចាស់បទ Senorita បានប្រកាសនៅលើគណនី IG របស់ខ្លួននៅព្រឹកនេះថាបានសម្រេចចិត្តចែកផ្លូវគ្នាជាផ្លូវការហើយ ប៉ុន្តែអ្នកទាំងពីរ ក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងស្នេហាមួយនេះចាប់ផ្តើមពីមិត្តជិតស្និទ្ធនឹងគ្នា ដូចនេះទោះបីជាមិនអាចបន្តដំណើរជាគូរស្នេហ៍នឹងគ្នាទៀតក៏ដោយ ក៏អ្នកទាំងពីរ នឹងត្រលប់ធ្វើជាមិត្តល្អនឹងគ្នាដូចដើម។

គួរបញ្ជាក់ថា កន្លងមកគ្រប់គ្នាបានសរសើរពីគូស្នេហ៍វ័យក្មេងទាំងពីរនេះជាខ្លាំង ហើយជារឿយៗពួកគេតែងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាផងដែរ បើទោះជាមួយរយៈចុងក្រោយនេះមានអ្នករិះគន់លើរូបរាងរបស់ Camila ថាធាត់ អាក្រក់យ៉ាងណាក៏ដោយ ក៏តារាប្រុសស្រី២រូបនេះនៅតែមានភាពផ្អែមល្ហែមនឹងគ្នាដដែល។

រីឯកាសម្រេចចិត្តចែកផ្លូវគ្នា អ្នកទាំងពីរ មិនបានបកស្រាយមូលហេតុឡើយ ដោយគ្រាន់តែប្រកាសបញ្ចប់ទំនាក់ទំនងស្នេហា និងត្រលប់ធ្វើជាមិត្តល្អដូចពីមុនវិញប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង