×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ប្រើ​ក្រដាស​អាលុយមីញ៉ូម​ខ្ចប់​ចម្អិន​អាហារ ប៉ះពាល់​សុខភាព​អត់?

ការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិន ជាពិសេសដើម្បីខ្ចប់ត្រីអាំងកំពុងទទួលការពេញនិយម ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការអាំង ប៉ុន្តែការធ្វើបែបនេះអាចបង្កផលប៉ះពាល់ដល់សុខភាព។

គ្រោះថ្នាក់នៃការចម្អិនអាហារជាមួយក្រដាសអាលុយមីញ៉ូមកើតឡើងនៅពេលក្រដាសអាលុយមីញ៉ូមត្រូវកម្តៅខ្ពស់ដែលបណ្តាលជាតិអាលុយមីញ៉ូមជ្រាបចូលអាហារ។

ការសិក្សាបានបង្ហាញថា ការប្រើក្រដាសអាលុយមីញ៉ូមចម្អិនអាហារដែលមានជាតិអាស៊ីដបណ្តាលឱ្យជាតិអាលុយមីញ៉ូមជ្រាបចូលក្នុងអាហារកាន់តែច្រើន។ ឧទាហរណ៍ ការប្រើក្រូចឆ្មារ ទឹកខ្មេះ ម្ទេស ប៉េងប៉ោះ ឬទឹកប៉េងប៉ោះក្នុងការប្រលាក់អាហារ។

ដោយសារតែសារធាតុអាលុយមីញ៉ូមមិនត្រូវបានបំប្លែងដោយរាងកាយ ពេលចូលក្នុងរាងកាយ វាអាចស្ថិតនៅក្នុងឈាម សាច់ដុំ និងសរីរាង្គផ្សេងៗ។ រាងកាយយើងអាចបញ្ចេញសារធាតុអាលុយមីញ៉ូមក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

ការមានសារធាតុអាលុយមីញ៉ូមច្រើនក្នុងរាងកាយអាចបណ្តាលឱ្យ៖

១. ប៉ះពាល់ខួរក្បាល

អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការមានសារធាតុអាលុយមីញ៉ូមច្រើនក្នុងខ្លួនបណ្តាលឱ្យការចងចាំចុះខ្សោយ មានជំងឺប្រព័ន្ធសរសៃប្រសាទ និង ជំងឺប៉ាគីនសិនជាដើម ព្រោះអាលុយមីញ៉ូមអាចកាត់បន្ថយអត្រាលូតលាស់របស់កោសិកាខួរក្បាល។

២. ពុកឆ្អឹង

ការកើនឡើងកម្រិតអាលុយមីញ៉ូមក្នុងខ្លួនក៏បណ្តាលឱ្យមានជំងឺពុកឆ្អឹងដែរ ព្រោះសារធាតុអាលុយមីញ៉ូមរំខានដល់ការស្រូបយកកាល់ស្យូមរបស់រាងកាយ។

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ក្នុង ១ថ្ងៃយើងអាចញុំាសារធាតុអាលុយមីញ៉ូម ១មិល្លីក្រាមធៀបនឹងទម្ងន់រាងកាយ ១គីឡូក្រាម។ ដូច្នេះអ្នកដែលមានទម្ងន់ ៥០គីឡូអាចញុំាសារធាតុអាលុយមីញ៉ូម ៥០មិល្លីក្រាមក្នុង ១ថ្ងៃ។

ប៉ុន្តែភាគច្រើនយើងញុំាសារធាតុអាលុយមីញ៉ូមលើសកម្រិត។ សារធាតុអាលុយមីញ៉ូមមាននៅក្នុងពោត ឈីសពណ៌លឿង អំបិល ឱសថ គ្រឿងទេស តែ ឧបករណ៍ចម្អិនម្ហូបដូចជា ឆ្នាំង ខ្ទះ ឬវែកធ្វើពីអាលុយមីញ៉ូម ថ្នាំបន្សាបជាតិអាស៊ីដក្នុងក្រពះ និងទឹកសម្រាប់ញុំាដែលឆ្លងកាត់ការបន្សុត ដោយប្រើសារធាតុអាលុយមីញ៉ូមស៊ុលហ្វាតជាដើម។

យើងអាចចៀសវាងប្រើក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិនដោយប្រើស្លឹកចេក ឬអំបិលជំនួសវិញ។ ឧទាហរណ៍ ត្រីដុតអំបិល ប្រហុកដុតស្លឹកចេក៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង