×

មនុស្ស​យ៉ាងហោចណាស់​៣នាក់​បានស្លា ប់ និង​៥០៣នាក់​បាន​រងរបួស​ដោយសារ​សត្វខ្យាដំរី​ទិច​ក្រោយ​ទឹកជំនន់​បាន​ហក់ឡើងខ្ពស់

អេហ្ស៊ីប៖ ទឹកជំនន់បានបង្កឱ្យសត្វអសិរពិសវាយលុកផ្ទះប្រជាជននៅទីក្រុង Aswan ប្រទេសអេហ្ស៊ីប បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់ និង៥០៣នាក់បានរងរបួសដោយសារសត្វខ្យាដំរីទិច។

សត្វខ្យាដំរីមានឥទ្ធិពលអាចធ្វើឱ្យមនុស្សបាត់បង់ជីវិតត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ទោះជាយ៉ាងណា ជនរងគ្រោះរាប់រយនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាម។

រីឯសាលារៀនក៏ត្រូវបានផ្អាកមួយរយៈដែរដើម្បីចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុដល់សិស្សសាលាដែលស្ថានភាពពេលនេះកំពុងបង្កការព្រួយបារម្ភដល់អ្នកស្រុកទីនោះជាខ្លាំង។

គួរបញ្ជាក់ដែរថា ក្រសួងធនធានទឹក និងឧតុនិយមប្រទេសអេហ្ស៊ីបបានប្រកាសពីទឹកភ្លៀងនឹងបន្តធ្លាក់នៅភាគខាងត្បូងប្រទេស ដែលអាចបណ្តាលឱ្យសត្វអសិរពិសនៅតែបន្តអាចវាយលុកអ្នកស្រុកអ្នកភូមិនៅទីនោះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង