ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥នាក់, អ្នកជំងឺចំនួន ៤៨នាក់បានជាសះស្បើយ និងស្លាប់ចំនួន៤នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៩.៧៨៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.១៧០នាក់ និងស្លាប់សរុបចំនួន ២.៨៩១នាក់៕