×
ព័ត៌មានថ្មី
  1. ភ័យមិនស្ទើរ! ភ្ញាក់ផ្អើល​នៅពេលឃើញ​គ្រាប់​មិនទាន់ផ្ទុះ ត្រូវបាន​ច្រកស្បោង​ព្យួរលើដើមឈើ​ដោយ​ប្រជាពលរដ្ឋ
  2. កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ថ្មី​ចំនួន ៤២នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់ ខណៈ​ជាសះស្បើយ ១៨នាក់ និង​មិនមាន​ករណីស្លា ប់ថ្មីនោះទេ
  3. ការផ្ទុះ​ដ៏សាហាវ​មួយ ផ្ដាច់​ជីវិត​មនុស្ស​១៧នាក់ និង​៥៩នាក់ទៀត​រងរបួស នៅភាគខាងលិច​ប្រទេសហ្គាណា (មានវីដេអូ)
  4. នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា បង្ហាញ​ករណី​ឆបោក​នៅ​សិង្ហបុរី ដែលប៉ះពាល់​អតិថិជន​ជិត៥០០នាក់ និង​បាត់បង់​ជាង​៦លានដុល្លារ
  5. ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ ជូនដំណឹង​ពី​អាហារូបករណ៍​សិក្សា​នៅ​មហាវិទ្យាល័យ​ជូឡាឡុងកន

ស្មានតែ វីរៈ ស្រលាញ់​ភេទ​ដូចគ្នា បែរ​ចុងក្រោយ​លោកសារភាព​ស្នេហ៍ធ្វើឱ្យ បូរមី គាំង

ភ្នំពេញ៖ កន្លងមក បូរមី នឹកស្មានថា វីរៈ គឺជាមនុស្សប្រុសស្រលាញ់ប្រុស ម្ល៉ោះហើយទើបបានជាការរាប់អានរបស់អ្នកទាំងពីរ ហាក់ស្និទ្ធស្នាលគ្នាខ្លាំងដោយសារតែ បូរមី គិតថាមិនមានអ្វីខាតបង់ឡើយ។

ផ្ទុយទៅវិញ ដោយសារ បូរមី មានគម្រោងនឹងណាត់ជួបបុរសម្នាក់ដែលនាងចង់មើលចិត្តដើម្បីស្វែងរកដៃគូស្នេហាម្នាក់នឹងគេ តែវីរៈព្យាយាមទប់ស្កាត់នាងរហូតដោយសារចិត្តប្រចណ្ឌលាក់ទុកព្រោះលោកបានលួចស្រលាញ់នាងតាំងពីបានជួបគ្នាលើកដំបូងម្ល៉េះ។

ប៉ុន្តែ បូរមី នៅតែទទូចម្តងហើយម្តងទៀតសុំអនុញ្ញាតិ វីរៈ ទៅជួបបុរសម្នាក់នោះតាមការណាត់ ពេលនោះ វីរៈ ដាច់ចិត្តសារភាពថាលោកស្រលាញ់នាងទើបបានជាហាមឃាត់មិនឱ្យទៅ។ គ្រាន់តែឮពាក្យនោះភ្លាមធ្វើឱ្យបូរមីគាំងនិយាយលែងចេញ ដោយសារការភ័ន្តច្រលំកន្លងមក។

មិនដឹងថា ចម្លើយរបស់ បូរមី នឹងធ្វើឱ្យអ្នកទាំងពីរ ចាប់ផ្ដើមស្នេហ៍នឹងគ្នាជាផ្លូវការ ឬ បញ្ចប់ការរាប់អាននោះទេ? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនារឿង “ផ្ទះបាយស្នេហ៍” ផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់នៅ CTN ៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង