×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុម​ប្រឹក្សាភិបាល​របស់ Manchester United សម្រេចចិត្ត​បណ្តេញ​លោក Solskjaer ចេញពី​តំណែង

ក្រុមប្រឹក្សាភិបាលរបស់ Manchester United បានសម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងរង់ចាំលោក Joel Glazer ដែលជាសហប្រធាន ដើម្បីអនុម័តការសម្រេចចិត្តនេះ។

ការប្រជុំដែលមានរយៈពេលជាច្រើនម៉ោងត្រូវ បានកើតឡើង បន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង Watford ដោយលទ្ធផល ៤-១។

Solskjaer បានសារភាពបន្ទាប់ពីការបរាជ័យជាលើកទី៤ ក្នុងការប្រកួត Premier League ចំនួន ៥ប្រកួត ថាបានធ្វើឱ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែបានទទូចថាគាត់អាចកែប្រែស្ថានភាពបាន។ ទោះ ជា យ៉ាង ណា ក៏ ដោយ ក្រុមប្រឹក្សាភិបាលរបស់ Man Utd មិន យល់ ស្រប ទេ។

លោក Glazer បានគាំទ្រ Solskjaer កាលពីចុងខែមុន បើទោះបីជា Liverpool ចាញ់ ៥-០ យ៉ាងអាម៉ា បន្ទាប់ពីអនុប្រធានប្រតិបត្តិ Ed Woodward និងនាយកគ្រប់គ្រង Richard Arnold បានចូលរួមជាមួយលោក Sir Alex Ferguson ក្នុងការគាំទ្រ Solskjaer បន្តដឹកនាំ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង