ភ្នំពេញ៖ យ៉ាងណាហើយក្រោយពីបានទស្សនារឿងភាគខ្មែរ “ស្ត្រីពិត ម្តាយពិត ឪពុកពិត” កាលពីសប្តាហ៍មុនរួចមក? ជឿជាក់ថា ទស្សនិកជនប្រាកដជាមិនខកបំណងឡើយដោយរឿងភាគខ្មែរមួយនេះបាន បង្ហាញឱ្យឃើញពីភាពនៃគុណតម្លៃជាឪពុកម្តាយដែលគួរប្រព្រឹត្តិ៍។
ជាក់ស្តែង កាលពីភាគ១ដែលបានចាក់ផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញពីមាណពម្នាក់ធ្វើដំណើរមកពីស្រុកឆ្ងាយ ប៉ុន្តែនាយហាក់មិនពេញចិត្តនឹងព្រះនគរដែលខ្លួនបានទៅដល់នោះជាខ្លាំង ថែមទាំងទាមទារចង់ចូលគាល់ព្រះរាជាដើម្បីទូលព្រះអង្គថា នគររបស់ព្រះអង្គមិនមាន ស្ត្រីពិត ម្តាយពិត និងឪពុកពិត នោះទេ ម្នាក់ៗសុទ្ធតែគ្មានព្រហ្មវិហារធម៌ក្នុងខ្លួន។
ដោយហេតុចង់ដឹងការពិតដូចពាក្យរបស់មាណពនិយាយមែនឬយ៉ាងណា ទើបព្រះអង្គសម្រេចក្លែងធ្វើជារាស្ត្រសាមញ្ញដើម្បីចុះទៅស្រុកភូមិពិនិត្យដោយអង្គឯងឱ្យបានច្បាស់ ប៉ុន្តែមិនដឹងថា ដំណើរលើកនេះទ្រង់នឹងត្រូវជួបរឿងអ្វីខ្លះនោះឡើយ។
ចង់ដឹងថា មាណពរូបនោះចេះតែនិយាយបង្អាប់ព្រះនគរមួយនេះ ឬពិតជាគ្មានស្ត្រីពិត ម្តាយពិត ឪពុកពិត ដូចគេនិយាយមែនឬយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនាបន្តទៀតនៅ CTN រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង៧យប់តទៅ៕