×

៣ថ្ងៃ​នៃ​បុណ្យអុំទូក មានភ្ញៀវ​ចេញដើរ​កម្សាន្ត​ជាង​៩០ម៉ឺននាក់

ភ្នំពេញ៖ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៩១០.១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៩៩.៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០.២៨១នាក់។

ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន ១៣២.០១៣នាក់
* ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន ៣៣២.៨៧៥នាក់ កើនឡើង ១៥២,១៥% ធៀបនឹងថ្ងៃទី១
* ថ្ងៃទី៣៖ មានភ្ញៀវសរុបចំនួន ៤៤៥.២៦២នាក់ កើនឡើង ៣៣,៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង ២៣៧,២៨%។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ១៩៩.៨៣៥នាក់
* ខេត្តសៀមរាប ១១៨.១៤៦នាក់
* ខេត្តព្រះសីហនុ ១១១.៣២២នាក់
* ខេត្តកំពត ៨៣.៤៦៦នាក់
* ខេត្តកែប ៧៥.៨៦៥នាក់
* ខេត្តពោធិ៍សាត់ ៥៣.៨០៧នាក់
* ខេត្តបាត់ដំបង ៣៨.៦៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៧.៤៦៥នាក់
* ខេត្តមណ្ឌលគិរី ៣២.៩៥៧នាក់
* ខេត្តកណ្តាល ២៧.២៨០នាក់
* ខេត្តរតនគិរី ២៤.៥៩៦នាក់

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខខាងលើមានការកើនឡើង ៥៤,៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នានាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦,៩២%។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការៀបចំជាក្ចុស (ដូចជាតាមបណ្តោយមាត់ទន្លេនៅព្រែកលាប បាក់ខែងជាដើម)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង