×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ជាង ២០នាក់​បាន​រងរបួស និង​ម្នាក់ស្លា​ ប់ បន្ទាប់ពី​រថយន្ត SUV បុករះ​ទៅក្នុង​ក្បួនដង្ហែ​បុណ្យណូអែល ក្នុងរដ្ឋ Wisconsin (មានវីដេអូ)

អាមេរិក៖ យ៉ាងហោចណាស់មនុស្ស ២០នាក់បានរងរបួស និងមនុស្សម្នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ នៅពេលដែលរថយន្ត SUV មួយគ្រឿង បានបើកបុករះចូលទៅក្នុងក្បួនដង្ហែបុណ្យណូអែល នៅទីក្រុង Waukesha រដ្ឋ Wisconsin កាលពីល្ងាចថ្ងៃអាទិត្យ។

ក្រុមដើរក្បួនមួយ កំពុងលេងបទ “Jingle Bells” ខណៈក្រុមអ្នកដើរក្បួនដង្ហែ បានរងរបួសនៅកណ្តាលក្រុង Waukesha ពេលរថយន្ត SUV ពណ៌ក្រហម បានបុករះ។ មានសេចក្ដីរាយការណ៍ថា មនុស្សម្នាក់បានស្លាប់។

ប៉ូលិស បានឱ្យដឹងថា ការស៊ើបអង្កេត កំពុងត្រូវបានធ្វើឡើង។ ចំណែកជនរងគ្រោះ ត្រូវបានដឹកចេញពីកន្លែងកើតហេតុតាមរថយន្តសង្គ្រោះបន្ទាន់។

ប៉ូលិស បានកំណត់ទីតាំងរថយន្តនោះ ហើយចាប់ បានជនសង្ស័យម្នាក់ ប៉ុន្តែបានអំពាវនាវដល់ប្រជាពលរដ្ឋ ជៀស វាងការជួបជុំនៅទីប្រជុំជន ក្រោយហេតុការណ៍នោះបានកើតឡើង៕

 

(មានវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង