×

លង់ទឹកស្លា ប់​នៅ​មីយ៉ាន់ម៉ា ១៥ នាក់ ពេល​ពុទ្ធបរិស័ទ​រាប់ពាន់នាក់ ដើរឆ្លង​ផ្លូវ​លិចទឹក​តម្រង់​ទៅវត្ត

មីយ៉ាន់ម៉ា៖ ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់ថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ បានលង់ទឹកស្លាប់ កាលពីថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពេលពុទ្ធបរិស័ទរាប់ពាន់នាក់ កំពុងដើរឆ្លងផ្លូវដែលទឹកលិច ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីឆ្ពោះទៅដល់ព្រះវិហារព្រះពុទ្ធសាសនា សម្រាប់ពិធីបុណ្យមួយ។

សោកនាដកម្មនេះ បានកើតឡើង ខណៈអ្នកគោរពបូជារាប់ពាន់នាក់ បានព្យាយាមទៅដល់វត្ត Kyeik Hne ប្រហែល ៣គីឡូម៉ែត្រពីឆ្នេរសមុទ្រក្បែរទីក្រុង Thanbyuzayat ក្នុងរដ្ឋ Mon ភាគខាងត្បូងមីយ៉ាន់ម៉ា។

មន្ត្រីក្នុងតំបន់បាននិយាយថា អ្នកខ្លះបានស្លាប់ នៅពេលដែលពួកគេព្យាយាមឆ្លងកាត់ផ្លូវ ដែលមានទទឹងត្រឹមតែ ៤ម៉ែត្រប៉ុណ្ណោះ ខណៈទឹកទន្លេ បានឡើងខ្ពស់ពេក។

មន្ត្រីក្នុងស្រុកថា ជាធម្មតា ពួកគេអនុញ្ញាតឱ្យប្រជាជនមកនៅម៉ោង ៦:៣០នាទីព្រឹក ប៉ុន្តែពួកគេមិនស្តាប់ ហើយចាប់ផ្តើមព្យាយាមដើរឆ្លងកាត់លឿនពេក។

មន្ត្រីបន្តថា សពចំនួន ១៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្ស ៣នាក់ កំពុងបាត់ខ្លួននៅឡើយ។ អ្នកស្រុកម្នាក់បានឱ្យដឹងថា ផ្លូវនេះ មិនត្រូវបានគូសសញ្ញាសម្គាល់ច្បាស់លាស់ទេ ដែលធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង