×

ឃើញភ្លាម​ស្រលាញ់ភ្លែត! Kim Kardashian និង​តារារ៉េប​វ័យ២៨ឆ្នាំ Pete Davidson ចាប់ផ្តើម​ទាក់ទងគ្នា​ជាផ្លូវការ

​អាមេរិក៖ ដោយសារមួយរយៈចុងក្រោយនេះ តារាស្រីល្បីឈ្មោះ Kim Kardashian និង Pete Davidson តែងបង្ហាញខ្លួនជាសាធារណៈ និងបង្ហាញភាពស្និទ្ធស្នាលកាន់ដៃគ្នាយ៉ាងផ្អែមល្ហែមទៀតនោះ បានធ្វើឱ្យគ្រប់គ្នាសង្ស័យថា អ្នកទាំងពីរ កំពុងមានទំនាក់ទំនងស្នេហានឹងគ្នា។

ជាក់ស្តែង តាមសម្តីរបស់មនុស្សជិតស្និទ្ធរបស់តារាស្រី Kim Kardashian បានឱ្យដឹងថា Kim និងតារាប្រុសវ័យ២៨ឆ្នាំ Pete ពិតជាកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែន អ្នកទាំងពីរ បានជួបគ្នា និងមានអារម្មណ៍ល្អចំពោះគ្នាក្រោយពីបានចូលរួមក្នុងកម្មវិធី Saturday Night Live កាលពីខែមុន។

បន្ទាប់ពីបានប៉ុន្មានសប្តាហ៍ក្រោយមក តារាប្រុសស្រីទាំងពីរ បានបង្ហាញភាពស្និទ្ធស្នាល កាន់ដៃគ្នាត្រសងនៅទីសាធារណៈយ៉ាងបើកចំហរ។

គួរបញ្ជាក់ដែរថា Kim ធ្លាប់បានរៀបការជាមួយនឹងតារាចម្រៀងរ៉េប Kanye West កាលពីឆ្នាំ២០១៤ ប៉ុន្តែកាលពីខែកុម្ភៈកន្លងទៅ អ្នកទាំងពីរ បានសម្រេចចិត្តចែកផ្លូវគ្នាជាផ្លូវការដោយបន្សល់ទុកកូនចំនួន៤នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង