×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វៀតណាម កោះហៅ​កីឡាករ​៣៣នាក់​សម្រាប់​ពានរង្វាន់​កំពូល​ប្រចាំ​អាស៊ីអាគ្នេយ៍ ដែលស្ថិត​ក្នុងពូល​ជាមួយ​កម្ពុជា

គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បានកោះហៅកីឡាករជម្រើសជាតិចំនួន ៣៣ នាក់ ដើម្បីត្រៀមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Cup 2020 នៅខែក្រោយ។

កីឡាករសំខាន់ៗទាំងអស់ដែលបានចូលរួមប្រកួតក្នុងវគ្គជម្រុះ World Cup គឺស្ថិតនៅក្នុងបញ្ជីបឋមដែល Park បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅ។

កីឡាករមួយចំនួនមកពីក្រុម U23 ក៏បានជាប់ក្នុងបញ្ជីផងដែរ ដោយសារលទ្ធផលវិជ្ជមានរបស់ពួកគេក្នុងការប្រកួតជម្រុះ U23 Asian Cup ខែតុលាកន្លងទៅនេះ។

ក្រុមជម្រើសជាតិវៀតណាម នឹងចាប់ផ្តើមការត្រៀមខ្លួនសម្រាប់ AFF Cup នៅទីក្រុងឆ្នេរភាគខាងត្បូង Vung Tau ជិតទីក្រុង HCMC ។ Vung Tau ត្រូវបានជ្រើសរើស ដោយសារតែអាកាសធាតុស្រដៀងគ្នានឹង សិង្ហបុរី ដែលជាម្ចាស់ផ្ទះ AFF Cup ឆ្នាំនេះ។

ក្នុងអំឡុងពេលដំណើរការហ្វឹកហាត់ លោក Park នឹងវាយតម្លៃ ហើយធ្វើការកាត់ឈ្មោះកីឡាករ ៣នាក់ចេញ ដើម្បីយកតែ ៣០ នាក់ប៉ុណ្ណោះ។

AFF Cup គ្រោងនឹងធ្វើនៅឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ឆ្នាំនេះ ដោយសារតែវិបត្តិកូវីដ១៩។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ក្រុមការពារតំណែងជើងឯក វៀតណាម ស្ថិតក្នុងពូល B ជាមួយ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និងឡាវ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង