×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ត្រៀម​អាវរងា​ផង! ក្រសួងថា អាកាសធាតុ​នឹង​ចុះត្រជាក់​ចាប់ពី​ដើមខែធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តាមរយៈការតាមដាន និងការវិវឌ្ឍនៃស្ថានភាពអាកាសធាតុ ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា la Nina (ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្ដងៗមកនៅត្រឹម ៦០% នៅខែកុម្ភៈ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្ដប់មកលើកម្ពុជា ។

ក្រសួងបន្តថា ក្នុងរដូវរំហើយខាងមុខនេះ អាកាសធាតុនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២១ មានថ្ងៃខ្លះអាកាសធាតុ អាចនឹងចុះត្រជាក់ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ក្នុងរង្វង់ពី ១៧ អង្សា ទៅ ១៩ អង្សា ខណៈរាជធានីភ្នំពេញ និងបណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ អង្សា ទៅ ២១ អង្សា។

បន្ទាប់មក អាកាសធាតុ នឹងចុះត្រជាក់ជាលើកទី២ ដោយចាប់ពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាននៅក្នុងរង្វង់ពី ១៥ អង្សា ទៅ ១៧ អង្សា ហើយបណ្តារាជធានី ខេត្តដទៃទៀត ក្នុងរង្វង់ពី ១៨ អង្សា ទៅ ២០ អង្សា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង