×

ខ្សែប្រយុទ្ធ Sergio Aguero ប្រកាស​បញ្ចប់​អាជីព​បាល់ទាត់​ព្រោះ​បញ្ហា​ជំងឺបេះដូង

ខ្សែប្រយុទ្ធ Sergio Aguero ប្រកាសបញ្ចប់អាជីពជាកីឡាករបាល់ទាត់ ដោយសារបញ្ហាបេះដូង ដែលត្រូវបានរកឃើញអំឡុងការប្រកួតលីគអេស្ប៉ាញនៅពេល Barcelona ស្មើ ១-១ ជាមួយ Alaves កាលពីថ្ងៃទី៣០ ខែតុលា។

កីឡាករអាហ្សង់ទីន បានចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃផ្ទេរបន្ទាប់ពីចែកផ្លូវជាមួយ Man City នៅដើមរដូវកាល២០២១-២២នេះ។

Aguero អវត្តមានប៉ុន្មានប្រកួតដំបូងដោយសារបួស មុនបង្ហាញខ្លួនជាលើកដំបូងពេល Barcelona ជួប Valencia នៅថ្ងៃទី១៧ ខែតុលា។ យ៉ាងណាក៏ដោយ នៅពេលជំនួបរវាង Barcelona ទល់នឹង Alaves នៅពីរសប្តាហ៍បន្ទាប់ Aguero ស្រាប់តែមានបញ្ហាឈឺទ្រូង ហើយត្រូវប្តូរចេញភ្លាមៗ។ ក្រុមគ្រូពេទ្យ ក៏បានបញ្ចាក់ថា កីឡាករវ័យ៣៣ឆ្នាំរូបនេះ មានបញ្ហាបេះដូង។

សារពត៌មាន MARCA បានអះអាងថា Aguero នឹងប្រកាសពីការចូលនិវត្តន៍របស់គេនៅក្នុងសន្និសីទសារព័ត៌មានដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយនេះហើយ។
ក្រោយការពិនិត្យសុខភាពជាបន្តបន្ទាប់បង្ហាញថា Aguero មានជំងឺបេះដូងមិនប្រក្រតី ដែលត្រូវបង្ខំឱ្យរូបគេចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅពេលនេះតែម្តង។

Aguero ដែលជោគជ័យខ្លាំងជាមួយក្លិបអង់គ្លេស Man City លេងបានតែ៥ប្រកួតប៉ុណ្ណោះឱ្យ Barcelona ទាំងនៅក្របខណ្ឌ La Liga និងក្របខណ្ឌ UEFA Champions League និងស៊ុតបញ្ចូលទីបាន១គ្រាប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង