×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

លោក Zinedine Zidane បដិសេធ​ការដឹកនាំ Man United

បន្ទាប់ពីការចាកចេញរបស់លោក Ole Gunnar Solskjare ពី Man United ពេលនេះមានពត៍មានជាច្រើនជុំវិញការនាំយកគ្រូបង្វឹកថ្មីមកជំនួស ។ ក្នុងនោះគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane ក៏មានឈ្មោះជាបេក្ខភាពមកកាន់តំណែងនេះដូចគ្នា។

យ៉ាងណាមិញ Zinedine Zidane បានចេញកបដិសេធក្នុងការមកដឹកនាំ Man United។ ប៉ុន្ដែបើយោងតាមប្រភពពី COPE បានឱ្យដឹងថា ក្លិបអង់គ្លេស Man Utd ត្រូវរកជម្រើសផ្សេង ព្រោះលោក Zidane បាននិយាយចរចាជាមួយពួកគេ ហើយប្រាប់ពួកគេថា លោកនឹងមិនទទួលយកតំណែងជាអ្នកចាត់ការមកដឹកនាំក្រុមសម្រាប់រដូវកាលដែលនៅសល់ឡើយ។

ហេតុផលសំខាន់ពីរដែលបុរសជនជាតិបារាំង បដិសេធសំណើនេះព្រោះ ទី១លោកមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការក្លាយជាអ្នកចាត់ការនៅអង់គ្លេស ហើយទី២គឺភរិយារបស់លោក មិនចង់មករស់នៅក្នុងទីក្រុង មែនឆែស្ទឺរនោះឡើយ។

បច្ចុប្បន្ននេះមានគ្រូបង្វឹកល្បីឈ្មោះជាច្រើននាក់ផ្សេងទៀតក៏កំពុងក្លាយជាទីចាប់អារម្មណ៍ផងដែរដូចជាលោក Eric Ten Hag នឹងគ្រូបង្គោលអេស្ប៉ាញ Luis Enrique ដូចគ្នា។
យ៉ាងណាក្ដីគិតមកទល់ពេលនេះ អ្នកកាន់ការងារបណ្ដោះអាសន្ននៅបិសាចក្រហម Man United គឺ Michael Carrick និង Darrent Fletcher ជាអ្នកទទួលបន្ទុកដែលនៅសេសសល់ ខណៈដែលប្រកួតបន្ទាប់របស់ Man United គឺត្រូវប៉ះតោខៀវ Chelsea នៅក្របខណ្ឌ Premier League សប្ដាហ៍ទី១៣។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង