×

ថត Pre-Wedding ឡើងហំ ចុងក្រោយ​ពិធីមង្គលការ​នៃ​គូស្នេហ៍​ស្រលាញ់គ្នា​៩ឆ្នាំ​បែរ​ត្រូវផ្អាក​ត្រឹម​មួយប៉ប្រិចភ្នែក

ថៃ៖ គូស្នេហ៍មួយគូដែលកំពុងធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមនៅថៃ នាំគ្នាចាប់អារម្មណ៍ និងមិនអស់ចិត្តជំនួសកូនក្រមុំនោះគឺ នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីមង្គលការរបស់ពួកគេនឹងមកដល់ ដោយអ្វីៗគ្រប់សព្វបែបយ៉ាងបានរៀបចំរួចរាល់អស់ រង់ចាំតែថ្ងៃទទួលភ្ញៀវកិតិ្តយសចូលរួមក្នុងពិធីប៉ុណ្ណោះ ប៉ុន្តែចុងក្រោយបែរគ្រួសារខាងប្រុស ខលទៅប្រាប់ខាងស្រីថាចង់លុបចោលពិធីដោយប្រាប់មូលហេតុតែមួយម៉ាត់ថា គ្មានលទ្ធភាពឱ្យថ្លៃបណ្ណាការ។

រូបថតថ្ងៃ Pre-Wedding មួយចំនួនត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយមានមតិជាច្រើនបានលើកឡើងថា ហេតុផលមិនមានលទ្ធភាពឱ្យថ្លៃបណ្ណាការប៉ុណ្ណេះមិនគ្រប់គ្រាន់ឡើយ ហេតុអ្វីទើបប្រាប់នៅពេលដែលពិធីបានរៀបចំសព្វគ្រប់ហើយបែបនេះ? រីឯមតិមួយចំនួនទៀតបានលើកឡើងថា គេអាចនឹងមានហេតុផលលើសពីនេះជាងមិនមានលទ្ធភាពឱ្យថ្លៃបណ្ណាការរហូតត្រូវលុបចោលពិធីបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង