ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ក្នុងការជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ជប៉ុន មីនេបៀដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវៃប្រភេទ LED តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះអភិបាលខេត្តកណ្ដាល ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្តដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លឺក្នុង ដែលគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃនៅលើទឹកដី ខេត្តកណ្តាល។
លោក គីម រឹទ្ធី អភិបាលរងខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបង្ហាញក្ដីសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូរបន្ថយនូវតម្លៃសមស្របទៅនឹងបរិបទនាពេលបច្ចុប្បន្ន នៅកម្ពុជា ក៏ដូចជាអ្វីដែលដែលបានពិនិត្យ និងពិភាក្សាគ្នាពីមុន និងពេលនេះដើម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលើគម្រោងមួយនេះ ដើម្បីដាក់ឱ្យដំណើរការ។
លោកបានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល សូមគាំទ្រនឹងសហការផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តកណ្តាល ដែលនឹងរៀបចំឡើងនាពេលខាងមុខ ក្រោយពិនិត្សសិក្សា និងឯកភាពគ្នាលើគម្រោងមួយនេះរួចរាល់៕