កំពង់ចាម៖ ព័ត៌មានបឋមពីខេត្តកំពង់ចាម បានឱ្យដឹងថា សមត្ថកិច្ច បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យវ័យក្មេងម្នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈ និងសម្លាប់យុវតីអាយុ១៦ឆ្នាំម្នាក់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុព្រៃចម្ការពោត ក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ក្នុងករណីឃាតកម្មនេះ បើយោងតាមប្រភពពីមិត្តភ័ក្តិរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ករណីនេះពិតជាសាហាវណាស់ ដោយក្មេងស្រី បានជិះម៉ូតូចេញពីរៀនសាលានៅឆ្ងាយឆ្លងកាត់ផ្លូវស្ងាត់ ត្រូវជនមិនស្គាល់មុខមួយក្រុម មានគ្នាចំនួន ៦នាក់ បានស្ទាក់ធ្វើបាបជនរងគ្រោះដែលជាសិស្សសាលាដ៏ស្លូតបូតម្នាក់នេះ ដោយជនល្មើសបានប្រើខ្សែទាក់ក និងធ្វើបាបលើរូបរាងកាយរហូតដល់បាត់បង់ជីវិត៕