កូរ៉េខាងត្បូង៖ រយៈពេល៧ខែ បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈដោយសាររឿងអាស្រូវដែលគ្រប់គ្នាចោទប្រកាន់ថា តារាសម្តែងស្រី Seo Ye Ji ជាដើមហេតុធ្វើឱ្យអតីតមិត្តប្រុសនាងបញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់ដៃសម្តែងរបស់លោករហូតត្រូវព័ត៌មានចុះផ្សាយព្រោងព្រៀតពេញប្រទេស។
ទោះបីជាខ្យល់ព្យុះបោកបក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ Seo Ye Ji មិនបានចេញមុខបកស្រាយអ្វីទាំងអស់។ រយៈពេល៧ខែបានកន្លងផុតទៅ ពេលនេះ Ye Ji នឹងលេចវត្តមានសាជាថ្មីក្នុងភាពយន្ត Eve’s Scandal ដែលមានគម្រោងនឹងចាក់ផ្សាយនៅឆ្នាំក្រោយ។ ភាពយន្តថ្មីនេះដែរបានចាប់ផ្តើមដំណើរការថតកាលពីថ្ងៃទី២០ ខែវិច្ឆិកា ដោយ Seo Ye Ji នឹងចាប់ផ្តើមថតពីថ្ងៃទី២៤ ខែវិច្ឆិកា នេះផងដែរ៕