×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ពេជ្រ ត្រូវ រៀមកាត់ទោស​ប្រហារ​ជីវិត ប៉ុន្តែ​អ្នកដែល​ឈឺខ្លាំង​បំផុត​មានតែ​ក្រវ៉ាន់ ដែល​ខំរត់​ក្រាបសំពះ​អង្វរ​ឱ្យគេឯង​ជួយ

ភ្នំពេញ៖ រៀម ឆ្លៀតឱកាសសងសឹករឿងផ្ទាល់ខ្លួន ដោយសារស្តាប់ឭពាក្យអុជអាលរបស់លោកគ្រូពេទ្យសក្តា ថា មង្គលការរបស់ អប្សរ កើតឡើងដោយសារ ពេជ្រ រំលោភនាង។ អារម្មណ៍ស្តាប់ឭមិត្តស្លាប់រស់នឹងគ្នារំលោភមនុស្សស្រីដែលខ្លួនស្រលាញ់ ធ្វើឱ្យរៀមមានកំហឹងឆាបឆួលរហូតទំនាក់ទំនងដែលរាប់អានគ្នាជាបងប្អូនស្លាប់រស់តាំងពីតូច បែរប្រែប្រួលកាប់សម្លាប់គ្នាទៅវិញ។

ការឈ្លោះប្រកែក ប្រយុទ្ធគ្នារហូត ពេជ្រ បង្ករបួសដោយអចេតនាលើជំទាវ អមរា បានធ្វើឱ្យ រៀម ឆ្លៀតឱកាសចោទប្រកាន់ ពេជ្រ ថាមានបំណងចង់ធ្វើឃាតភរិយាខ្លួនដោយត្រូវកាត់ទោសប្រហារជីវិតជាកំហិត។ សម្តីមួយម៉ាត់នេះ បានប្រហារចិត្ត ក្រវ៉ាន់ ទាំងរស់ត្បិតនាងលួចស្រលាញ់ ពេជ្រ មកជាយូរណាស់មកហើយ ។

ទោសប្រហារជីវិតរបស់ ពេជ្រ ធ្វើឱ្យ ក្រវ៉ាន់នៅមិនស្ងៀមឡើយ នាងខំរត់ចុះរត់ឡើងទៅសុំការសណ្តោសពី រៀម ផងពីជំទាវ អមរា ផងពី អប្សរ និងស្តេចត្រាញ់ផង ប៉ុន្តែហាក់មិនមាននរណាម្នាក់អាចជួយស្រោចស្រង់អាយុជីវិតរបស់ ពេជ្រ លើកនេះបានឡើយ។ មិនដឹងថា វាសនារបស់ ពេជ្រ លើកនេះពិតជាត្រូវចប់ត្រឹមនេះ ឬយ៉ាងណា? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នារឿងភាគខ្មែរ “នគរមាស” ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍វេលាម៉ោង៧យប់៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង