×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

សូមប្រយ័ត្ន! ចាប់ខ្លួន​ជនសង្ស័យ​២នាក់ពីបទ លួច និងទិញស្លាកលេខ​រថយន្ត​នៅ​ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត នៅម្តុំផ្លូវជាតិលេខ១ ក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន ៣ដង រួចមកហើយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ឈ្មោះដែក សារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងឈ្មោះ ឯក ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ញឹក វី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យ ស្នាក់នៅផ្ទះកើតហេតុ(បាត់ស្លាកលេខរថយន្ត)។

មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Hilux Revo ពណ៌ស ផ្លាកលេខ ភ្នំពេញ ២BP-៣៤៣៥ នៅចំណុចកើតហេតុ រួចចូលដេកក្នុងផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះ ដែក សារិទ្ធ លួចផ្លាកលេខ (ភ្នំពេញ២BP-៣៤៣៥) ទាំងមុខ និងក្រោយ រួចគេចខ្លួន។ លុះដល់ម៉ោង ១៦:០០នាទី ថ្ងៃដដែល សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ឈ្មោះ ដែក សារិទ្ធ នៅភូមិយកបាត្រ សង្កាត់ ក្បាលកោះ ដកហូតបានស្លាកលេខរថយន្ត(ភ្នំពេញ ២BP-៣៤៣៥) និងស្លាកលេខ១គូទៀត (ភ្នំពេញ ២BA-៦៩៧៥)។ រហូតដល់ម៉ោង១៧:០០នាទី ថ្ងៃដដែល សមត្ថកិច្ចបានបន្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឯក ជីវ័ន្ត (អ្នកទិញផ្លាកលេខរថយន្តពីជនសង្ស័យ) នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ និងដកហូតម៉ូតូ ១គ្រឿង ម៉ាកHonda Scoopy ពណ៌ស គ្មានផ្លាកលេខ។

សមត្ថកិច្ចបញ្ជាក់ថា កន្លងមកជនសង្សយ័ឈ្មោះ ដែក សារិទ្ធ ធ្លាប់លួចផ្លាកលេខរថយន្តបានចំនួន ៥លើក រួចមកហើយ និងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន ៣លើក ក្នុងនោះ លើកទី១ ក្នុងឆ្នាំ២០១៥ រយៈពេល ៤ខែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, លើកទី២ ក្នុងឆ្នាំ២០១៧ រយៈពេល១ឆ្នាំពីបទ លួច, លើកទី៣ ក្នុងឆ្នាំ២០១៩ រយៈពេល ២ឆ្នាំ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង