កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “មិត្តចិន នឹងជួយសាងស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ ផ្លូវជាច្រើនទៀត តភ្ជាប់រហូតដល់ព្រំដែនកម្ពុជា-ឡាវឯណោះ”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទឹកដីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ គឺមិត្តចិនបានចូលរួមចំណែកកសាងច្រើន។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧១សC នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ដែរថា៖ “នេះហើយជាគោលបំណងរបស់ខ្ញុំ គឺត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន មន្ទីរពេទ្យ ដើម្បីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន”។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការកសាងផ្លូវស្ពាននេះ ជាសមធម៌ណាស់ ព្រោះអ្នកមានក៏ប្រើបាន អ្នកក្រក៏ប្រើបាន៕
អត្ថបទ លោក ហ៊ន សុភ័ក្រ