កូរ៉េខាងត្បូង៖ គិតចាប់ពីតារាសម្តែងល្បីឈ្មោះ Park Shin Hye និង Choi Tae Joon ចាប់ផ្តើមមានទំនាក់ទំនងស្នេហ៍នឹងគ្នាគិតមកទល់ពេលនេះមានរយៈពេល៤ឆ្នាំហើយ។ មកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ថ្ងៃនេះ ផលិតកម្មដែលអ្នកទាំងពីរ កំពុងជ្រកបានប្រកាសជាផ្លូវការថា តារាប្រុសស្រីទាំងពីរនេះ នឹងរៀបការជាមួយគ្នានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លក្ខណៈឯកជន។
មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានដំណឹងល្អមួយទៀតគឺពេលនេះ Park Shin Hye កំពុងមានផ្ទៃពោះផងដែរ។ ទន្ទឹមនឹងខាងផលិតកម្មប្រកាសជាផ្លូវការហើយនោះ សាមីខ្លួនទាំងពីរ ក៏ប្រកាសបន្ថែមដោយផ្ទាល់ដោយទាំងសងខាង បានបង្ហាញអារម្មណ៍កក់ក្តៅដែលអាចរកបានមនុស្សយល់ចិត្ត និងនៅក្បែរគ្នាចាំលើកទឹកចិត្ត ឆ្លងកាត់គ្រប់ឧបសគ្គជាមួយគ្នាអស់រយៈពេល ៤ឆ្នាំមកនេះ។
គួរបញ្ជាក់ដែរថា នេះជាដំណឹងមួយដែលអាចធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល យ៉ាងណាក៏ដោយក៏គ្រប់គ្នាបានចូលរួមអបអរសាទរចំពោះផ្លូវជីវិតគូរបស់អ្នកទាំងពីរ ដែលត្រូវឆ្លងកាត់ជាច្រើនទៀត និងបានជូនពរឱ្យពួកគេ ទទួលបានសុភមង្គលផងដែរ៕