ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៩នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ៣៣នាក់ និងអ្នកដំណើរពីបរទេស ៦នាក់ ខណៈអ្នកជំងឺចំនួន ៣៤នាក់បានជាសះស្បើយ និងស្លាប់ចំនួន៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៩.៩៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦.៣២០នាក់ និងស្លាប់សរុបចំនួន២.៩០៩នាក់៕