×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ភោជនីយដ្ឋានមួយ​នៅ​ម៉ាឡេស៊ី អាចនឹងត្រូវ​ពិន័យប្រាក់​ជាច្រើន ក្រោយ​គិតតម្លៃ​ត្រីមួយក្បាល​ពី​ភ្ញៀវថ្លៃជ្រុល

ម៉ាឡេស៊ី៖ កាលពីដើមខែវិច្ឆិកានេះ ភោជនីយដ្ឋានបណ្តែតទឹកមួយនៅកោះ Langkawi ប្រទេសម៉ាឡេស៊ី អាចនឹងត្រូវប្រឈមការផាកពិន័យទឹកប្រាក់ជាច្រើន ក្រោយលក់ត្រីមួយក្បាលថ្លៃហួសកំណត់។

យោងតាមព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ម្ចាស់ភោជនីយដ្ឋានមួយនៅកោះ Langkawi បានគិតថ្លៃត្រី Siakap មួយក្បាលទម្ងន់ ៧,៨គីឡូក្រាមរហូតដល់ជាង១ពាន់រីងហ្គីត (២៣៨ ដុល្លារអាមេរិក)។

យោងតាមប្រសាសន៍លោក Datuk Rosol អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងស្រុក និងកិច្ចការអ្នកប្រើប្រាស់បានឱ្យដឹងថា ជាទូទៅតម្លៃត្រីមួយក្បាលនេះ លក់ត្រឹមតែ១៦រីងហ្គីត ប៉ុណ្ណោះក្នុងមួយគីឡូក្រាមនៃរយៈពេល៣ឆ្នាំចុងក្រោយនេះមិនទាន់មានការប្រែប្រួលឡើយ។ លោកបានបន្ថែមថា សម្រាប់អ្នកដែលលក់ខុសតម្លៃខ្លាំងបែបនេះអាចត្រូវប្រឈមនឹងការផាកពិន័យលើកទីមួយគឺ ១០ម៉ឺនរីងហ្គីត និងលើកទីពីរ ២៥ម៉ឺនរីងហ្គីត។

ក្រសួងបានចាប់ផ្តើមប្រតិបត្តិការមួយដែលគេស្គាល់ថាជា “Ops Menu” ដើម្បីតាមដានភោជនីយដ្ឋានណាដែលផ្គត់ផ្គង់ហួសកម្រិត ដោយប្រតិបត្តិករត្រូវរក្សាឯកសារពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួលដំណើរការស៊ើបអង្កេតប្រសិនបើមានបញ្ហាបែបនេះកើតឡើងនៅថ្ងៃក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង