×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាការិនី​វាយកូនបាល់​ដែល​ប្រកាស​ការបំពាន​ផ្លូវភេទ​ពី​អតីត​មន្ត្រីជាន់ខ្ពស់ចិន អះអាងថា​ខ្លួន​មាន​សុវត្ថិភាព

​កីឡាការិនីវាយកូនបាល់ Peng Shuai បានជជែកគ្នាតាមរយៈវីដេអូជាមួយប្រធានគណកម្មាធិកាអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បានអះអាងថា រូបនាងកំពុងមានសុវត្ថិភាពនិងស្ថិតក្រោមការមើលថែយ៉ាងល្អ។ ការអះអាងពីសុវត្ថិភាពរបស់កីឡាការិនីវាយកូនបាល់រូបនេះ ធ្វើឡើងក្រោយពីមានព័ត៌មានថា រូបនាង ត្រូវបានគេបង្ខំឱ្យរួមភេទ។

នារីវ័យ៣៥ឆ្នាំ ដែលស្ថិតក្នុងការប្រកួតពានរង្វាន់សម្រាប់ជួយដល់កុមារ បានលេចមុខជាសាធារណៈវិញ បន្ទាប់ពីបាត់មុខរយៈពេល៣សប្តាហ៍។ អវត្តមានរបស់កីឡាការិនីប្រទេសចិនរូបនេះ កើតឡើងក្រោយពេលរូបនាង បានបង្ហោះសារថា នាងត្រូវបានបង្ខំឲ្យរួមភេទពីសំណាក់អតីតមន្ត្រីជាន់ខ្ពស់ចិនមួយរូប។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានជជែកជាមួយកីឡាការិនី Peng Shuai ពីបញ្ហាសុវត្ថិភាពនិងការស្នាក់នៅរបស់នាងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។ លោក Bach ក៏បានអរគុណដល់គណកម្មាធិកាអូឡាំពិកប្រទេសចិនដែលបានជួយមើលថែពីសុវត្តិភាពរបស់ Peng Shuai ផងដែរ។
បើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC អោយដឹងថា “នាងបានបកស្រាយថានាងពិតជាស្ថិតក្រោមសុវត្ថិភាពយ៉ាងល្អ នាងកំពុងស្ថិតនៅផ្ទះរបស់នាងផ្ទាល់នៅទីក្រុងប៉េកាំង ប៉ុន្តែយើងមិនបញ្ជាក់ថាជាទីកន្លែងណាឡើយ ព្រោះដើម្បីជាសុវត្ថិភាពនិងជាការគោរពសិទ្ធិឯកជនរបស់នាងនៅពេលនេះ។ នាងនៅតែបន្តការប្រកួតវាយកូនបាល់ដដែល ព្រោះនេះជាកីឡាមួយដែលនាងចូលចិត្តហើយស្រលាញ់បំផុត។”

គួរបញ្ជាក់ថា ករណីរបស់កីឡាការិនី Peng Shuai គឺជាលើកទីមួយហើយ ដែលការចោទប្រកាន់ ត្រូវបានធ្វើឡើងប្រឆាំងនឹងមេដឹកនាំនយោបាយជាន់ខ្ពស់ចិន។ Peng Shuai ត្រូវបានគេចាត់ទុកជាកីឡាការិនីវាយកូនបាល់ដ៏ឆ្នើមម្នាក់របស់ចិន។ នាងធ្លាប់ជាប់ចំណាត់ថា្នក់លេខ១ពិភពលោកកាលឆ្នាំ ២០១៤ ដែលជាកីឡាករចិនដំបូងគេទទួលបានចំណាត់ថ្នាក់កំពូល ក្រោយពីបានឈ្នះជើងឯក២ដងលើការវាយជាគូនៅក្នុងកម្មវិធី Wimbledon ឆ្នាំ២០១៣ និង French Open ឆ្នាំ២០១៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង