×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីត​ជំនួយការ​លោក Ole ថា ឥទ្ធិពល​បណ្ដាញ​សង្គម និង​អំណាច​កីឡាករ បង្កផលប៉ះពាល់​ដល់​ការដឹកនាំ​ក្រុម

អតីតជំនួយការរបស់លោក Ole Gunnar Solskjaer បានសម្តែងការសោកស្ដាយ និងអះអាងថា អំណាចរបស់កីឡាករបាល់ទាត់សម័យទំនើប ជាមូលហេតុដែលលោក Ole ត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការ Manchester United កាលពីថ្ងៃអាទិត្យ។

Man United បានចែកផ្លូវពី Solskjaer មួយថ្ងៃ បន្ទាប់ពីពួកគេចាញ់ ៤-១ ក្រៅដីនៅឯ Watford ។ បរាជ័យកាលពីថ្ងៃសៅរ៍ គឺជាការចាញ់លើកទី៥ របស់ពួកគេក្នុងការប្រកួតលីគចំនួន ៧លើក ដែលធ្វើឱ្យពួកគេដេញតាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន ១២ ពិន្ទុ និងតាមពីក្រោយក្រុមលេខ ៤ West Ham ចំនួន ៦ពិន្ទុ។

ថ្នាក់ដឹកនាំក្រុមបិសាចក្រហម បានសម្រេចចិត្តយកជម្រើសចុងក្រោយដោយបណ្ដេញលោក Ole ហើយចាប់ផ្តើមស្វែងរកអ្នកជំនួស។

ការបន្ថែមវត្តមានរបស់ Cristiano Ronaldo, Raphael Varane និង Jadon Sancho នៅក្នុងក្រុមបិសាចក្រហម ក៏មិនអាចជួយឱ្យពួកគេលេងបានល្អឡើយ។ បញ្ហានេះ ត្រូវបានលោក Nilton Terroso ដែលជាអតីតជំនួយការរបស់ Ole នៅ Cardiff និយាយថា បុរសសញ្ជាតិន័រវែសរូបនេះ គឺជាជនរងគ្រោះដោយសារអំណាចរបស់កីឡាករនៅក្នុងបាល់ទាត់សម័យទំនើប។

និយាយអំពីការចាកចេញរបស់ Solskjaer លោក Terroso បានសន្និដ្ឋានថា៖ “វាជាវិធីដឹកនាំកីឡាករ និងយល់ពីពួកគេ។ សព្វថ្ងៃនេះ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម បច្ចេកវិទ្យា អាជីវកម្ម លុយ បាល់ទាត់ គឺខុសគ្នាទាំងស្រុងពីសម័យរបស់ខ្ញុំ។”

“ដូច្នេះខ្ញុំបានរៀនច្រើនពីគាត់ ដើម្បីដឹកនាំតាមនិន្នាការនោះ។ អ្នក មិនអាចជាអ្នកផ្តាច់ការដូចដែលអ្នកធ្លាប់ធ្វើនោះទេ។ សព្វថ្ងៃនេះ កីឡាករមានអំណាចកាន់តែខ្លាំង។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង