
ភ្នំពេញ៖ នៅសប្តាហ៍នេះ រឿងភាគខ្មែរ “ផ្ទះបាយស្នេហ៍” នឹងបង្វែរអារម្មណ៍ទស្សនិកជនឱ្យមកចាប់អារម្មណ៍នឹងយាយច័ន្ទវិញម្តង ដែលមកលើកនេះពិតជាប្លែកៗយ៉ាងម៉េចមិនដឹងទេ ព្រោះនៅសុខៗតែងខ្លួនផង ច្រៀងចម្រៀងស្នេហាផង និងសុខៗចង់ទៅមន្ទីរពេទ្យពិនិត្យសុខភាពទៀត។

មិនដឹងថា លោកគ្រូពេទ្យដែលយាយច័ន្ទបានស្គាល់ និងទៅពិនិត្យសុខភាពនោះបានជួបគ្នាពីពេលណាមកទេបានជា យាយច័ន្ទ ហៅលោកគ្រូពេទ្យថាបងពេញៗមាត់បែបនេះ។ ចង់ដឹងថា យាយច័ន្ទ កំពុងទាក់ទងជាមួយបងពេទ្យរបស់គាត់រូបណា ឬក៏គ្រាន់តែលួចចាប់អារម្មណ៍គេតែម្ខាង ឬយ៉ាងណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នារឿង “ផ្ទះបាយស្នេហ៍” ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ នៅ CTN វេលាម៉ោង៨យប់តទៅ៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

