×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ឃើញកូនអាយុ ២ខួប​កើតជំងឺ​ដ៏កម្រ ឪពុក​ដែល​មានកម្រិតសិក្សា​ត្រឹមថ្នាក់​វិទ្យាល័យ​បង្កើត​បន្ទប់ពិសោធន៍​ដើម្បីរកថ្នាំ​ព្យាបាល​កូន

ចិន៖ បុរសវ័យ ៣០ឆ្នាំម្នាក់មកពីខេត្ត យូណាន ប្រទេសចិនសម្រេចចិត្តបង្កើតបន្ទប់ពិសោធន៍មួយដើម្បីសង្គ្រោះកូនប្រុសអាយុ ២ខួបរបស់លោកដែលមានជំងឺប្រៀបដូចមនុស្សរុក្ខជាតិ មិនអាចនិយាយ និងមិនអាចកម្រើកបានឡើយ។

ជំងឺប្រភេទនេះ មិនមានថ្នាំព្យាបាលនៅប្រទេសចិនឡើយ ម៉្យាងទៀតដោយសារចាប់តាំងពីវីរុសកូវីដ១៩វាយលុកមក ការធ្វើដំណើរទៅក្រៅប្រទេសត្រូវបានបិទ ដូចនេះអ្វីដែលលោកអាចធ្វើបានគឺបង្កើតបន្ទប់ពិសោធន៍នៅផ្ទះ និងស្រាវជ្រាវនៅលើអ៊ិនធឺណិត ដើម្បីស្រាវជ្រាវរកថ្នាំព្យាបាលជំងឺកូនដោយខ្លួនឯង។

បុរសជាឪពុកមានឈ្មោះ Xu Wei បានឱ្យដឹងថា លោកមានកម្រិតសិក្សាត្រឹមថ្នាក់វិទ្យាល័យប៉ុណ្ណោះ និងជាអ្នកលក់ឥវ៉ាន់អនឡាញតូចមួយមុនពេលកូនប្រុសធ្លាក់ក្នុងស្ថានភាពជំងឺបែបនេះ។ ទោះជាយ៉ាងណាក្តី ដោយសារចង់ជួយសង្គ្រោះកូនប្រុស ទើប Xu Wei បានអង្គុយស្វែងរកវិធីព្យាបាលបើទោះជាក្រុមគ្រួសារ រួមទាំងមិត្តភ័ក្តិប្រាប់ថាមិនអាចទៅរួចក៏ដោយ។

ទឹកចិត្តជាឪពុកបានខិតខំទាំងយប់ទាំងថ្ងៃរហូតផលិតបានថ្នាំដែលលោកបានធ្វើពិសោធន៍លើសត្វទន្សាយ និងចាក់ចូលក្នុងខ្លួនរបស់លោកផ្ទាល់ឃើញថាមិនមានប្រតិកម្មអ្វីឡើយ។ ប៉ុន្តែថ្នាំដែលលោកបានផលិតឡើងមិនមែនជាថ្នាំព្យាបាលឡើយ ពោលវាគ្រាន់តែអាចពន្យារការវិវត្តិន៍តែប៉ុណ្ណោះ ទោះជាយ៉ាងណា Xu Wei កំពុងស្វែងរកសាកលវិទ្យាផ្នែកវេជ្ជសាស្ត្រដើម្បីសិក្សាបន្ថែមផងដែរ។

សកម្មភាព និងសមិទ្ធផលរបស់ Xu Wei បានបង្កើតទាំងប៉ុន្មានបានធ្វើឱ្យវេជ្ជបណ្ឌិត Huang Yu មកពីនាយកដ្ឋានវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យប៉េកាំងមានអារម្មណ៍ថាគួរឱ្យខ្មាសជាខ្លាំង និងសង្ឃឹមថាក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍន៍មួយអាចកែលម្អផ្នែកវិជ្ជសាស្ត្រឱ្យកាន់តែប្រសើរជាងនេះដើម្បីជួយអ្នកជំងឺឱ្យកាន់តែប្រសើរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង