×

អត្ថប្រយោជន៍​បាយដំណើប​ចំពោះ​សុខភាព ចែកគ្នាដឹង

ចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក ពលរដ្ឋទូទាំងប្រទេសយើង បានចូលរួមពិធីកាន់បិណ្ឌជាបន្ដបន្ទាប់ ហើយបាយដំណើប ជាអាហារបែបប្រពៃណីមួយប្រភេទ ដែលបងប្អូនយើងតែងតែរៀបចំ មិនដែលខាននោះទេ ដើម្បីយកទៅវត្ត ក៏ដូចជាញ៉ាំនៅតាមគ្រួសារនីមួយៗផងដែរ។


តែតាមពិតទៅបាយដំណើប (Sticky Rice or Glutinous Rice) មិនមែនមានតែនៅស្រុកខ្មែរយើងទេ វាមាននៅតាមប្រទេសអាស៊ីជាច្រើន ដោយស្រូវដំណើបអាចដាំដុះទាំងនៅតំបន់ទំនាប និងខ្ពស់រាប ហើយសូម្បីតែជនជាតិជប៉ុន ក៏យកបាយដំណើបនេះ ទៅប្រើក្នុងមុខម្ហូប Sushi ផងដែរ។

បាយដំណើប មានក្លិនមិនខុសពីបាយប្រភេទផ្សេងទៀតប៉ុន្មានទេ ប៉ុន្ដែវាមានលក្ខណៈស្អិតជាងបាយប្រភេទផ្សេងទៀត ដោយសារវាមានសមាសធាតុគីមី Amylopectin យ៉ាងច្រើន។ នៅក្នុងបាយដំណើប មានសារធាតុបំប៉នជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និងជាតិកាកសរសៃ ហើយសឹងតែគ្មានជាតិកូលេស្ដេរ៉ូល និងខ្លាញ់។

បើនិយាយពីអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាពវិញ រួមមាន៖

១. ប្រឆាំងជំងឺរ៉ាំរ៉ៃ

សេឡេញ៉ូម វីតាមីន និងសារធាតុរ៉ែ ក្នុងបាយដំណើប ជួយជំរុញសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងរាងកាយ ដែលវាអាចកាត់បន្ថយហានិភ័យ នៃជំងឺរ៉ាំរ៉ៃ និងកាត់បន្ថយស្ត្រេស នៅក្នុងរាងកាយ។

២. ប្រឆាំងជំងឺទឹកនោមផ្អែម

ជាតិកាកសរសៃ នៅក្នុងបាយដំណើប អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម និងគ្រប់គ្រងការបញ្ចេញអាំងស៊ុយលីន និងគ្លុយកូស នៅក្នុងរាងកាយ។

៣. ប្រឆាំងការរលាក

សារធាតុទង់ដែង ស័ង្កសី និងវីតាមីន B នៅក្នុងបាយដំណើប អាចជួយបង្កើនប្រព័ន្ធការពារ ដែលអាចកាត់បន្ថយការរលាក និងការឆ្លងមេរោគទៅក្នុងរាងកាយ។

៤. បង្កើនដង់ស៊ីតេឆ្អឹង

ដោយសារបរិមាណរ៉ែច្រើន នៅក្នុងបាយដំណើប វាអាចជួយឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយជំងឺពុកឆ្អឹង។

៥. ការពារជំងឺបេះដូង

ដោយសារបាយដំណើប គ្មានជាតិខ្លាញ់ និងកូលេស្ដេរ៉ូល ដូច្នេះការញ៉ាំបាយដំណើបច្រើន មិនបណ្ដាលឱ្យលើសឈាម មានបញ្ហាបេះដូង និងឡើងទម្ងន់នោះទេ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika