×

បវរកញ្ញា​ចក្រវាល​របស់ថៃ ប្រឈម​នឹងច្បាប់ ដោយសារ​ប្រមាថ​ទង់ជាតិ

ថៃ៖ លោក Sonthiya Sawasdee បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ នៅការិយាល័យប៉ូលីសក្រុងបាងកក ប្រឆាំងនឹងបវរកញ្ញាចក្រវាលថៃ ពីបទរំលោភច្បាប់ទង់ជាតិ នៅក្នុងរូបភាពផ្សព្វផ្សាយមួយសន្លឹក។

លោក Sonthiya ដែលជាអ្នករាជានិយមម្នាក់ បានចោទប្រកាន់ថា បវរកញ្ញា Anchilee Scott-Kemmis បានបង្អាប់និមិត្តសញ្ញាដ៏ពិសិដ្ឋនៅក្នុងរូបភាពដែលបង្ហាញពីរូបនាងដើរតាមដងទន្លេចៅប្រាយ៉ានៅលើពណ៌ទង់ជាតិ។

ការចោទប្រកាន់ រួមមានការបង្ហាញទង់ជាតិក្នុងលក្ខណៈមិនសមរម្យ ដែលមានការបញ្ចេញគល់សុដន់ចេញពីសម្លៀកបំពាក់ និងការប្រមាថទង់ជាតិ។ មាត្រា១១៨ នៃច្បាប់នេះ កំណត់ការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់ ៤០០០បាត សម្រាប់អ្នកដែលប្រមាថទង់ជាតិ ឬនិមិត្តសញ្ញារដ្ឋ។

សូមជម្រាបថា លោក Sonthiya អាយុ ៦១ឆ្នាំគឺជាសមាជិកនៃគណបក្ស Phalang Pracharath ដែលគាំទ្រដោយយោធាដែលកំពុងកាន់អំណាច។

រូបថតរបស់នាង Anchilee បានចេញផ្សាយកាលពីសប្តាហ៍មុន ដោយផ្សព្វផ្សាយអំពីការធ្វើដំណើររបស់នាងនៅខែក្រោយទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីប្រកួតប្រជែងដណ្តើមមកុដអន្តរជាតិនៅថ្ងៃទី១២ ខែធ្នូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង