ឈៀងម៉ៃ៖ ស្រីស្អាតជានិស្សិតមួយរូប កំពុងធ្វើឱ្យមុខរបរលក់នំ Tokyo Butter Crispy របស់នាងមានអ្នកចូលទិញភ្លូកទឹកភ្លូកដី ដោយសារម៉ូតអាវសិចស៊ីមួយ ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ស្រីស្អាតដែលមានឈ្មោះ Little Olive មានវ័យ២៣ឆ្នាំ មានមុខរបរជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញ។
ប៉ុន្តែក្រោយកូវីដ១៩វាយលុកមុខរបរនេះរៀងមិនសូវរកចំណូលបាន ដូចនេះនាង ក៏បានបន្ថែមមុខរបរលក់នំ Tokyo Butter Crispy វិញដោយនាងគិតថា តំបន់ដែលនាងរស់នៅក្នុងខេត្តឈៀងម៉ៃនោះ មិនមានអ្នកលក់នំបែបនេះច្រើន។ នាងបានបញ្ជាក់ថា មួយថ្ងៃៗមានភ្ញៀវចូលទិញច្រើនខ្លាំងស្ទើរតែគ្មានពេលសម្រាកដែលភាគច្រើនជាភ្ញៀវប្រុសៗក្មេងៗតែម្តង។
ទោះជាយ៉ាងណា ការលក់ដាច់ខ្លាំងបែបនេះ ស្រីស្អាតរូបនេះ បានបញ្ជាក់ថា មិនមែនដោយសារតែការស្លៀកពាក់សិចស៊ីរបស់នាងតែមួយមុខនោះទេ ប៉ុន្តែក៏ដោយសារនំរបស់នាងមានរសជាតិឈ្ងុយឆ្ងាញ់ដោយសាររូបមន្តពិសេសខុសពីនំដទៃ ថែមទាំងមានតម្លៃសមរម្យផងដែរ។
គួរបញ្ជាក់ដែរថា ម៉ូតអាវមួយនេះ ទទួលបានការពេញនិយមជាខ្លាំងដោយមានទាំងតារាល្បីៗ ក៏ដូចជាអ្នកក្រៅរង្វង់សិល្បៈនាំគ្នាពាក់ និងថតរូបចែកចាយពេញបណ្តាញសង្គម ទោះជាយ៉ាងណាក៏មានអ្នករិះគន់ផងដែរថាសិចស៊ីជ្រុល និងមើលទៅមិនសមរម្យជាខ្លាំង៕