×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ ចំនួន ៣៤នាក់, ជាសះស្បើយ​៣៧នាក់ និង​ស្លា​ ប់​ចំនួន៥នាក់ (៣នាក់​អត់បានចាក់​វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៤នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ២៨នាក់ និងអ្នកដំណើរពីបរទេស ៦នាក់ ខណៈអ្នកជំងឺចំនួន ៣៧នាក់បានជាសះស្បើយ និងស្លាប់ចំនួន ៥នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៩.៩៧៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៣៥៧នាក់ និងស្លាប់សរុបចំនួន ២.៩១៤នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង