×

សាលារៀនមួយ អនុញ្ញាត​ឱ្យឈប់សម្រាក​១ថ្ងៃ​ដោយ​ស្វ័យប្រវត្ត បើឈឺពោះ សម្រាប់ស្ត្រី នៅបាងកក

បាងកក៖ សាលាភាសាអង់គ្លេសដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានប្រកាសថា សាលាបានសម្រេចចិត្តក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសថៃ ដែលអនុញ្ញាតឱ្យស្ត្រីអាចឈប់សម្រាកនៅថ្ងៃអាក្រក់បំផុតប្រចាំខែ។

បុគ្គលិកស្ត្រី នៅសាលារៀន Globish Workspace អាចឈប់សម្រាកដោយមិនមានការជូនដំណឹងនៅពេលមានការឈឺចាប់ពេលមករដូវ។ លោក Ponkrit Kampee របស់ Globish បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ “ច្បាប់ការងាររបស់ប្រទេសថៃគឺចាស់ណាស់ យើងបានដឹងថា ក្រុមហ៊ុន អាចផ្តល់សិទ្ធិដែលបុគ្គលិកត្រូវការ ដោយមិនចាំបាច់រង់ចាំការផ្លាស់ប្តូរច្បាប់នោះទេ”។

កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រុមហ៊ុនបានប្រកាសពីគោលការណ៍ថ្មីរបស់ខ្លួន ដែលអនុញ្ញាតឱ្យបុគ្គលិកស្ត្រីឈប់សម្រាកសម្រាប់ការឈឺចាប់ពេលមករដូវ ដោយមិនចាំបាច់ដាក់ឯកសារវេជ្ជសាស្រ្ត។ គោលការណ៍នេះ នឹងផ្តល់ឱ្យស្ត្រីឈប់សម្រាកបន្ថែមរហូតដល់ ១២ ថ្ងៃក្នុង១ឆ្នាំ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង