×

ប្រទះឃើញ​ថាស​លោហៈ​បុរាណ​មួយ នៅ​ប្រាសាទ​អង្គរវត្ត

សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈមួយកប់ក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២សង់ទីម៉ែត្រ ជម្រៅបាតថាស ៣សង់ទីម៉ែត្រ ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗព័ទ្ធជុំវិញ។ ចំណែកនៅលើផ្ទៃថាស ទាំងមូលមិនឃើញមានក្បាច់លម្អ ឬអក្សរអ្វីដែលអាចឱ្យកំណត់ពីអាយុកាលនៃវត្ថុនេះឱ្យបានច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង