×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Karim Benzema ត្រូវបាន​រកឃើញ​មានទោស ក្នុង ករណី​បង្ខូច​កេរ្តិ៍ឈ្មោះ​មិត្តរួមសញ្ជាតិ

បារាំង៖ Karim Benzema ខ្សែប្រយុទ្ធជម្រើសជាតិបារាំង និងក្រុម Real Madrid ត្រូវបានចៅក្រមរកឃើញថា មានពិរុទ្ធពីបទឃុបឃិតក្នុងការបង្ខូចកេរ្តិ៍ឈ្មោះកីឡាករបាល់ទាត់បារាំងជាមួយនឹងខ្សែអាត់សិ ច។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅរសៀលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ចៅក្រម បានកាត់ទោសឱ្យ Benzema ជាប់ពន្ធនាគារ រយៈពេល មួយឆ្នាំហើយបានបង្គាប់ឱ្យគាត់បង់ប្រាក់ពិន័យចំនួន ៧៥.០០០ អឺរ៉ូ (៨៤០០០ ដុល្លារអាមេរិក)។

Benzema អាយុ ៣៣ឆ្នាំគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់ដែលត្រូវបានកាត់ទោសកាលពីខែមុន លើការប៉ុនប៉ងជំរិតទារប្រាក់ពីកីឡាករបារាំង Mathieu Valbuena ។

រឿងអាស្រូវនេះ បានធ្វើឱ្យសហគមន៍បាល់ទាត់ក្នុងប្រទេសបារាំងមានការភ្ញាក់ផ្អើល ហើយកីឡាករទាំងពីរ បានបាត់បង់កៅអីជម្រើសជាតិរបស់ពួកគេ។ ករណីនេះ កើត ឡើងកាលពីខែមិថុនា ឆ្នាំ២០១៥ នៅពេលដែលកីឡាករ បាល់ទាត់ទាំងពីរ ស្ថិតនៅក្នុងជំរំហ្វឹកហាត់របស់ប្រទេសបារាំង។

ព្រះរាជអាជ្ញា បាននិយាយថា នៅជំរំ Benzema បានដាក់សម្ពាធលើ Valbuena ឱ្យសងប្រាក់អ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះ ដែលគាត់បានឃុបឃិតជាមួយ។

Benzema តែងតែបដិសេធការចោទប្រកាន់នេះ ហើយទទូចថាគាត់គ្រាន់តែព្យាយាមជួយ Valbuena កម្ចាត់វីដេអូនោះប៉ុណ្ណោះ។

ចាប់តាំងពីពេលនោះមក កីឡាកររូបនេះ បានត្រលប់ទៅក្រុមបារាំងវិញ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសម្រាប់ក្រុម Real Madrid នៅយប់ថ្ងៃពុធ នៅពេលដែលពួកគេប្រកួតជាមួយក្រុម FC Sheriff Tiraspol ក្នុងក្របខណ្ឌ Champions League ។

Benzema មិនមានវត្តមាននៅក្នុងតុលាការនៅទីក្រុង Versailles សម្រាប់សាលក្រមនោះទេ ហើយ Valbuena ក៏ដូចគ្នា ដែលលេងឱ្យក្លិបក្រិក Olympiakos ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង