×

ស្នេហា Shawn Mendes និងCamila Cabello បានបញ្ចប់​សព្វគ្រប់ ប៉ុន្តែ​អ្នកគាំទ្រ​នៅតែ​យល់ថា​អ្នកទាំងពីរ​អាចនឹង​វិលរកគ្នាវិញ

អាមេរិក៖ ការប្រកាសបែកគ្នារវាងតារាចម្រៀង Shawn Mendes និងCamila Cabello បានធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរមានភាពងឿងឆ្ងល់ពីមូលហេតុជាខ្លាំង ប៉ុន្តែក៏មានអ្នកខ្លះបានគិតថា តារាប្រុសស្រីទាំងពីរ នឹងអាចត្រលប់មកជួបជុំគ្នាវិញ ព្រោះការឈ្លោះប្រកែកគ្នារបស់អ្នកទាំងពីរ ក៏តែងកើតមានឡើងជារឿយៗផងដែរ។

រំឭកទៅអំលុងពេលត្រូវបិទខ្ទប់ដោយសារវីរុសកូវីដ១៩ Shawn និងCamila ពោរពេញដោយក្តីសុខជាខ្លាំងដែលអ្នកទាំងពីរ មានពេលវេលានៅជិតគ្នាបានច្រើន ជាហេតុធ្វើឱ្យចំណងស្នេហ៍មានភាពរឹងមាំប្រកបដោយសុភមង្គល។

ទោះជាយ៉ាងណា បន្ទាប់ពីស្ថានភាពក្នុងប្រទេសបានត្រលប់មកសភាពប្រក្រតីឡើងវិញ គ្រប់គ្នាបានត្រលប់មកបំពេញការងារតាមធម្មតាវិញ ចាប់តាំងពីពេលនោះមកអតីតគូស្នេហ៍តារាចម្រៀងល្បីឈ្មោះទាំងពីរនេះ ហាក់មានភាពរកាំរកូសសាជាថ្មីដោយសារគំនិតរបស់អ្នកទាំងពីរ មានភាពផ្ទុយគ្នាបណ្តាលឱ្យទំនាក់ទំនងមិនចុះសម្រុងនឹងគ្នាឡើយ។

យ៉ាងណាមិញ នេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកគាំទ្ររបស់អ្នកទាំងពីរនេះ ប៉ុណ្ណោះ តែសមីខ្លួនមិនបានចេញមកបកស្រាយពីមូលហេតុអ្វីឡើយក្រៅពីអះអាងថា អ្នកទាំងពីរ នឹងត្រលប់ទៅរាប់អានគ្នាជាមិត្តល្អដូចពីមុនវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង