×

Show Luo បង្ហាញខ្លួន​សាជាថ្មី​ជាមួយ​បទចម្រៀង​ដែលចេញបាន​២៤ម៉ោង​ប៉ុណ្ណោះ​មាន​អ្នកចូល​ទស្សនា ៤៨០k

តៃវ៉ាន់៖ តារាចម្រៀង និងសម្តែង Show Luo ដែលធ្លាប់ផ្ទុះរឿងអាស្រូវផិតក្បត់មិត្តស្រីកាលពីអំលុងខែមេសា ឆ្នាំ២០២០ កន្លងទៅបានធ្វើឱ្យតារាប្រុសរូបនេះធ្លាក់ប្រជាប្រិយភាពយ៉ាងដុនដាប រហូតបាត់មុខពីសិល្បៈសូន្យឈឹងក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ។

ប៉ុន្តែមកដល់ថ្ងៃសៅរ៍សប្តាហ៍មុន Show Luo បានត្រលប់មកវិញជាមួយបទចម្រៀងថ្មីដែលគ្រាន់តែចេញបានរយៈពេល២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកចូលទស្សនាបានកើនដល់ ៤៨០ដងឯណោះ។ ការបង្ហាញខ្លួនសាជាថ្មីនេះ បានធ្វើឱ្យតារាប្រុសរូបនេះនៅតែមានប្រជាប្រិយភាពមានអ្នកគាំទ្រច្រើនដដែល។

ទោះជាយ៉ាងនេះក្តី ក៏មានមតិមួយចំនួនបានលើកឡើងថា Show បានប្រែប្រួលរូបរាងឡើងសាច់ជាងមុនជាហេតុធ្វើឱ្យពួកគេបានបញ្ចេញមតិថា ប្រសិនជាលោកវិលចូលសិល្បៈវិញហើយ អ្វីដែលលោកគួរចាប់អារម្មណ៍នោះគឺថែសម្រស់ និងរក្សាទម្ងន់ឱ្យបានសមស្របដើម្បីឱ្យការច្រៀង និងរាំបានល្អ ហើយតារាដែលគួរយកគំរូតាមពេលនេះមាន២គឺ Jackson និងRain៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង