×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ទាល់គំនិត​នឹង​ហាម​បុរសម្នាក់​តាម​សុំស្នេហ៍​៥ឆ្នាំ​មិនព្រមឈប់ នារី​រូបស្រស់ម្នាក់​ដាច់ចិត្ត​ក្រាបសំពះ​អង្វរ​បុរស​នោះ​ឱ្យឈប់

ចិន៖ ស្ត្រីម្នាក់មកពីខេត្ត Anhui ប្រទេសចិនដាច់ចិត្តក្រាបសំពះបុរសម្នាក់ដែលបានតាមសុំស្រលាញ់នាងអស់រយៈពេល៥ឆ្នាំមកហើយឱ្យបញ្ឈប់ទង្វើបែបនេះដដែលៗទៀត ព្រោះនាងមិនមានចិត្តស្រលាញ់ និងបដិសេដច្រើនដងមកហើយដែរ។

យោងតាមរូបភាពបានបង្ហាញឱ្យឃើញថា បុរសដែលបានតាមសុំស្នេហ៍នាងរយៈពេល៥ឆ្នាំរូបនោះបានទិញបាច់ផ្កាជូននាង និងធ្វើបែបនេះជារឿយៗរហូតនាងទាល់គំនិតក៏បានក្រាបសំពះអង្វរឱ្យបុរសរូបនោះបញ្ឈប់ទង្វើបែបនេះទៀត ព្រោះវាពិតជារំខាន រួចនាងបានស្រែកប្រាប់មួយម៉ាត់យ៉ាងខ្លីថា ដោះលែងនាងទៅ។

បញ្ហាមួយនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា បុរសរូបនោះគួរគោរពសិទ្ធិនាង មិនគួរធ្វើបែបនេះឡើយ ទន្ទឹមនឹងនេះក៏មានអ្នកចូលរួមមតិថា ខាងស្រីគួរណាតែផ្តល់ឱកាសខ្លះឱ្យគ្នាជាជាងធ្វើបែបនេះ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង