×

ភរិយា​តារា​ចម្រៀង Jay Chou រអិលដួល​បោក​ក្បាល​មួយទំហឹង​ក្នុងផ្ទះ​រហូត​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ

តៃវ៉ាន់៖ តារាសម្តែងសញ្ជាតិតៃវ៉ាន់-អូស្ត្រាលី Hanah Quinlivan ភរិយាតារាចម្រៀងល្បីឈ្មោះ Jay Chou ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅក្រោយឧប្បវហេតុរអិលដួលបោកក្បាលមួយទំហឹងក្នុងផ្ទះ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងរបស់នាងផ្តល់សម្ភាសន៍ឱ្យសារព័ត៌មាន។

ឧប្បវហេតុនេះបានធ្វើឱ្យ Hannah ដួលបោកក្បាលមួយទំហឹងឡើងហើម ដែលធ្វើឱ្យនាងមានអាការចង់ក្ងួត និងមានអារម្មណ៍ថាអស់កម្លាំង។ ទោះជាយ៉ាងណាអ្នកគ្រប់គ្រងរបស់នាងមិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យតារាស្រីរូបនេះរអិលដួលបែបនេះឡើយ ដោយបញ្ជាក់ត្រឹមថាត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានអាការប៉ុន្មានថ្ងៃទៀតដែលមានស្វាមីជាអ្នកនៅមើលថែ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង