×

មានអ្នកណា​ដូច​តារាសម្តែង Lawrence Ng ទៀត? ស្រលាញ់​នាឡិកា​ខ្លាំង​ដល់​ថ្នាក់ជះលុយ​មិន​ចេះតិចទិញ​ជាង៤០គ្រឿង

ហុងកុង៖ តារាហុងកុងវ័យ ៥៧ឆ្នាំ Lawrence Ng ជាមនុស្សដែលស្រលាញ់នាឡិកាម៉ាក Rolex ខ្លាំងបំផុតរហូតជះលុយមិនចេញតិចឡើយដើម្បីទិញនាឡិកាទាំងនោះ។ បើសរុបទៅលោកមាននាឡិកាជាង ៤០គ្រឿងដែលតម្លៃទាបជាងគេគឺជាង ៣ពាន់ដុល្លារ ចំណែកឯតម្លៃដែលខ្ពស់ជាងគេគឺរហូតដល់ ៧៥.០០០ដុល្លារឯណោះ។

លោកបានឱ្យដឹងថា លោកមិនមែនចូលចិត្តនោះទេ ប៉ុន្តែគឺលោកស្រលាញ់។ របស់ល្អដែលក្នុងមួយគ្រឿងអាចពាក់បានរហូតដល់ជាង ១០ឆ្នាំ ឬអាចរហូតដល់១០០ឆ្នាំ រឿងអីដែលថាលោកមិនស្រលាញ់? មិនត្រឹមតែប៉ុណ្ណោះទុកកាន់តែយូរ កាន់តែមានតម្លៃ។ Lawrence ស្រលាញ់ថ្នាក់ថ្នមនាឡិកាខ្លាំង ដែលរាល់ពេលលោកកាន់នាឡិកាទាំងនោះម្តងៗគឺលោកតែងពាក់ស្រោមដៃចាប់កាន់ដោយប្រយ័ត្នប្រយែងបំផុត។

គួរបញ្ជាក់ដែរថា តារាប្រុសរូបនេះគឺជាសិល្បករដែលស្រលាញ់ និងចូលចិត្តប្រើប្រាស់របស់ទំនើបៗ ដែលក្រៅពីនាឡិកាហើយនោះ លោកក៏ពេញនិយមជិះរថយន្តស៊េរីទំនើប សូម្បីតែសម្លៀកបំពាក់ក៏លោកបានចំណាយខ្ទង់១លានដុល្លារហុងកុងផងដែរក្នុងមួយឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង