×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ម្ដាយប្ដឹង​ប៉ូលិស​ដោយ​កូនបង្កើត​លក់ គ្រឿង​សង្ហារិម និង​ក្បឿងផ្ទះ ដើម្បី​យក​លុយ​បំពេញ​បំណង​មិត្តស្រី

ឥណ្ឌូណេស៊ី៖ បុរសម្នាក់នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី បានលក់គ្រឿងសង្ហារិម និងដំបូលផ្ទះដែលធ្វើពីក្បឿង ដើម្បីបំពេញបំណងរបស់មិត្តស្រីរបស់ខ្លួន។ ទីបំផុត ម្តាយរបស់បុរសនោះ បានសម្រេចចិត្តរាយការណ៍ទៅអាជ្ញាធរ ព្រោះមិនអាចទ្រាំនឹងទង្វើកូនប្រុសបាន។

កូនប្រុសអាយុ ២៥ឆ្នាំ ធ្វើការជាអ្នកដឹកជញ្ជូន បានសារភាពថា ជាធម្មតាខ្លួនរកបានប្រហែល ៣,៥០ដុល្លារ ទៅ ៧ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលវាមិនគ្រប់គ្រាន់សម្រាប់ការចំណាយលើស្នេហារបស់ខ្លួនឡើយ។

បុរសនោះបន្តថា ខ្លួនបានចាប់ផ្តើមលក់គ្រឿងសង្ហារិមពីក្នុងផ្ទះរបស់ម្ដាយ ដែលខ្លួនស្នាក់នៅ ចាប់ពីពាក់កណ្តាលខែតុលា ហើយបានលក់សន្លឹកដំបូលគ្បឿង កាលពីដើមខែវិច្ឆិកានេះ។
ចំណែក ម្តាយដែលមានអាយុ ៥៣ឆ្នាំ ជាឈ្នួលនៅផ្ទះមួយកន្លែង។

បុរសនោះ បានសារភាពថា៖ “ខ្ញុំបានប្រើ លុយពីការលក់គ្រឿងសង្ហារិម សម្រាប់អាហារប្រចាំថ្ងៃរបស់ខ្ញុំ ដូចគ្នាជាមួយមិត្តស្រីរបស់ខ្ញុំ។ ខ្ញុំមានមិត្តស្រីម្នាក់ នាងរស់នៅ Ngawi កោះជ្វាខាងកើត។”

គេបន្តថា ពួកគេបានជួបគ្នានៅពេលដែលមិត្តស្រី បានហៅម៉ូតូជិះប្រហែលមួយខែមុន។

“ខ្ញុំ បានឱ្យរបស់ទៅនាងដោយផ្ទាល់ ជួនកាលជាអាហារ ជួន កាលកាបូប និងសម្លៀកបំពាក់។ ខ្ញុំបានធ្វើវា ដោយសារតែសេចក្តីស្រឡាញ់”។ គេបានបន្ត។

សូមជម្រាបថា គ្រឿងសង្ការិម ដែលគេលក់បាន បានប្រាក់ប្រហែល ១.៦៨០ ដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង