×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

Jamie Carragher ថា Lionel Messi មិនអាច​ជួយ​ឱ្យ PSG លើកពាន UCL បាន​ទេ

Jamie Carragher បានធ្វើការវាយតម្លៃទៅលើ Lionel Messi និងមិត្តរួមក្រុមរបស់គាត់នៅតំបន់ប្រយុទ្ធ ខណៈក្រុម Paris Saint-Germain បានចាញ់នៅ Champions League ដោយថ្វីជើង Manchester City ។

ក្រុមយក្សរបស់បារាំង បានបរាជ័យក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Etihad កាលពីយប់មិញ ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់ Raheem Sterling និង Gabriel Jesus បានវាយបកឱ្យក្រុមម្ចាស់ផ្ទះ ទោះបីជា Kylian Mbappe បានបើកការនាំមុខឱ្យក្រុម PSG ក៏ដោយ។

លទ្ធផលនេះ មានន័យថា Man City បញ្ចប់នៅលើកំពូលតារាងនៃពូល A ខណៈ PSG នៅលេខ២។

Carragher បានរិះគន់ Lionel Messi និង Neymar ព្រមទាំងម្ចាស់គ្រាប់បាល់ Mbappe ហើយបាននិយាយដល់ឱកាសរបស់ PSG ក្នុងការលើកពាន Champions League ។

Carragher បានប្រាប់ទូរទស្សន៍មួយថា៖ “សូមនិយាយថា ក្រុមទាំង៤ ដែលខ្ញុំគិតថាមួយក្នុងចំណោមពួកគេនឹងឈ្នះពានរង្វាន់ Champions League មាន Man City, Liverpool, Chelsea ឬ Bayern Munich។”

“ពួកគេ [PSG] កំពុងលីសែងកីឡាករ៣នាក់ ពួកគេពិតជាគ្មានឱកាសឈ្នះ Champions League ទេ Paris Saint-Germain គ្មានឱកាសទេ។”

វីរបុរសរបស់ Liverpool រូបនេះបានបន្ថែមថា៖ “ខ្ញុំមានការខកចិត្តក្នុងការមើលការប្រកួតនេះ ដោយសារតែឃើញ Mbappe ច្រើនជាងអ្នកណាៗទាំងអស់។”

“ខ្ញុំអាចយល់ Messi គាត់មានអាយុ ៣៤ឆ្នាំ គាត់ត្រូវតែសង្គ្រោះខ្លួនឯងសម្រាប់ពេលជាក់លាក់ណាមួយ។”

“ខ្ញុំនៅតែមិនគិតថាពួកគេអាចលីសែងគាត់បានទេ កុំភ្លេច Barcelona មិនបានឈ្នះ Champions League យូរមកហើយ។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង