×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ទោះបី​ពេទ្យប្រាប់ថា ចង្វាក់​បេះដូងកូន​ក្នុងផ្ទៃ​លែងលោត​ក៏ដោយក៏ Jessi J នៅតែ​សម្រួលអារម្មណ៍​សម្រាប់​ការប្រគំតន្ត្រី​តាម​ថ្ងៃកំណត់

អង់គ្លេស៖ ដោយសារតែភាពច្របូកច្របល់ក្នុងអារម្មណ៍ខ្លាំងពេក Jessie J ម្ចាស់បទ Flashlight បានចែករំលែករឿងផ្ទាល់ខ្លួនរបស់នាងកាលពីម្សិលមិញថា នាងមិនដឹងថាការចែករំលែកពេលនេះជារឿងត្រូវ ឬខុសទេ ព្រោះនាងពិតជាមិនអាចទប់អារម្មណ៍បាននៅពេលដែលការពិនិត្យផ្ទៃពោះលើកទី៣របស់នាងបែរជាទទួលបានពាក្យមួយម៉ាត់ពីគ្រូពេទ្យថា ចង្វាក់បេះដូងកូនក្នុងផ្ទៃរបស់នាងលែងលោតទៀតហើយ។

អារម្មណ៍ជាម្តាយនៅពេលដែលត្រូវរលូតកូនបែបនេះពិតជាពិបាកទទួលបំផុតទាំងដែលនាងទើបតែនិយាយជាមួយមិត្តភក្តិជាមួយសំណើចក្អាកក្អាកកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ថ្មីៗនេះថា នាងនឹងចូលរួមការប្រគំតន្ត្រីនៅយប់ថ្ងៃទី ២៥ ខែវិច្ឆិកា នេះដោយមិនប្រាប់អ្នកគាំទ្រថានាងកំពុងមានផ្ទៃពោះឡើយ។

ផ្ទុយទៅវិញ អ្វីៗបានប្រែប្រួលទាំងស្រុងដោយអារម្មណ៍រំភើបបែរទៅជាសោកសៅដោយសារកូនក្នុងផ្ទៃនាងលែងនៅទៀត ទោះជាយ៉ាងណា Jessi បានបញ្ជាក់ថា នាងមិនអាចអង្គុយកើតទុក្ខនៅផ្ទះ និងលុបចោលការប្រគំតន្ត្រីឡើយ ព្រោះនាងជឿថាវានឹងអាចធ្វើឱ្យអារម្មណ៍របស់នាងប្រសើរឡើង។ Jessi ស្រលាញ់ចម្រៀងខ្លាំងបំផុតដែលនាងបានចាប់ផ្តើមច្រៀងតាំងពីនៅក្មេងម្ល៉េះ។

ការចែករំលែករបស់ Jessi អាចនឹងមានមនុស្សមួយចំនួននិយាយថា នាងគួរតែលុបចោលការចូលរួមប្រគំតន្ត្រីនេះ ទោះជាយ៉ាងណា សម្រាប់ Jessi យល់ថា នាងព្រមទទួលយកការពិតដែលកូនក្នុងផ្ទៃលែងនៅជាមួយនាងហើយ រីឯការប្រគំតន្ត្រីនៅ LA ក៏នៅតែមានវត្តមានរបស់នាងដូចដើម ប៉ុន្តែនាងអាចនឹងមិនសូវមានភាពកំប្លុកកំប្លែងដូចរាល់ដងឡើយ ទោះជាយ៉ាងណា Jessi បានអះអាងថា បេះដូងនាងនឹងនៅក្នុងកម្មវិធីសម្រាប់អ្នកគាំទ្រទាំងអស់គ្នា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង